Thu. Nov 21st, 2024

អភិបាលរងស្រុកស្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

អភិបាលរងស្រុកស្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

(ក្រចេះ)÷លោក នូ សុផល អភិបាលរងស្រុកស្នួល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តដេាយខ្លួនឯង ហើយក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង២ និង៣០ ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចផ្លូវជាតិលេខ៧​ (ស្នួល-ក្រចេះ)​ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្តក្រចេះ​ ។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា លោកនូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ​​ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2R=5300 ដោយបើកបរបរក្នុងល្បឿនលឿនដល់ចំនុចកើតហេតុខាងលើ រ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកតែម្ដង។

​ បច្ចុប្បន្ន​សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។

You may have missed