Fri. Apr 18th, 2025

ឃាត់ខ្លួនជនសង្ស័យជាង៤០នាក់ ក្នុងភោជនីយដ្ឋានរាត្រីភ្នំពេញ ពាក់ព័ន្ធសារធាតុញៀន

ភ្នំពេញ ៖ ជនប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២កែងនិងផ្លូូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលមន្ទីរប្រយុទ្ធនិងប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ វណ្ណ កុសល ដោយមានការចូលរួមពីលោកហ៊ឹង ប៊ុនថន ព្ររាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះបង្រ្កាបភោជនីយដ្ឋានរាត្រីភ្នំពេញ ជាទីតាំងពាក់ព័ន្ធសារធាតុញៀន ។

ករណីបង្ក្រាបជាក់ស្ដែងនេះ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៤០នាក់ ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងសារធាតុញៀនមួយចំនួនធំទៀត។ ទីតាំងខាងលើនេះ ខាងក្រោមលក់គ្រឿងសមុទ្រ ធម្មតាតែខាងលើជាន់ទី១ ( មាន៤បន្ទប់) បង្កប់ដោយថ្នាំញៀន ជក់ក្រវីពពាក់ពពូន ស្រីប្រុសពេញបន្ទប់ ។

  1. បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាង៤០នាក់ រួមទាំងវត្ថុតាង ត្រូវនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន អគ្កស្នងការនគរបាលជាតិ ចាត់ការបន្តតាមនីតិវិធី ៕

You may have missed