បើករថយន្តលឿនរហូតគ្រប់គ្រងលែងបានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រលំដល់ដី
(ភ្នំពេញ) ៖ រថយន្ត១គ្រឿងម្ចាស់បើកបរក្នុងល្បឿនលឿនគ្រប់គ្រងលែងបាន បានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំ ចំណែករថយន្តរងការខូចខាតផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BM-1323 តាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ត្រង់ចំណុចកើតហេតុក្បែរស្ពានលេខ២ ក៏បានរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែងទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឱ្យបាក់ដួលរលំដល់ដី ចំណែកឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឱ្យមានអ្នករងរបួសោះទេ។
សមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ