Thu. Nov 21st, 2024

បញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ

បញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់។ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។
ជនសងស្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ម៉ី សុវណ្ណតារា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទី២ឈ្មោះអេង ឆេងហេង ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ នៅចំណុចផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួចម៉ូតូហុងដាមួយគ្រឿងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។
ជនសង្ស័យទី៣ឈ្មោះ សយ ពិសិដ្ឋ ហៅសេដ្ឋី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះ ហុឹម ផានី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាល ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជាប់ពាក់ព័ន្ធករណីចូលលួចកាបូបលុយនិងទូរស័ព្ទក្នុងផ្ទះជនរងគ្រោះ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕

You may have missed