
បុរសម្នាក់បេីករថន្ដម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2001 បេីករ៉េចង្កូតទៅបុកស្លាកប្រាប់ផ្លូវរួចជ្រុលទៅបុករទះលក់ទាខ្វៃមួយបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង២:៤០នាទីយប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុក រងចាំការដោះស្រាយនៅពេលក្រោយ។
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច