ប្រភពដែលស្និទ្ធនឹងលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមរយៈការឃុបឃិតឲ្យមានសំណង់ខុសច្បាប់ សំណង់មិនរៀបរយ កើតឡើងយ៉ាងរាលដាលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ គឺលោក ប្រាក់ ប៉ូលី ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល។ ប្រភពបានឲ្យដឹងទៀតថា លោក ប្រាក់ ប៉ូលី មានលុយសាងសង់ភូមិគ្រឹះមួយកន្លែងតម្លៃជិត១លានដុល្លារនៅភូមិបាលិលេយ្យ១ ទល់មុខផ្សារថ្មី ប៉ោយប៉ែត ដើម្បីចិញ្ចឹមសត្វត្រចៀកកាំ ទៀតផង។ ក្រៅពីនេះលោក ប្រាក់ ប៉ូលី ទិញដីដែលមានតម្លៃរាប់លានដុល្លារនៅប្លុកកាស៊ីណូស្តារវេហ្គាស ក្រុងប៉ោយប៉ែត ក្នុងភូមិសាមគ្គីមានជ័យ ហើយដីនោះដាក់ឈ្មោះប្រពន្ធរបស់ខ្លួន ឈ្មោះ សុះ វីណា ដើម្បីគេចពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីនៅក្នុងមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មួយរយៈពេលខ្លីនៃតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ គឺលោក ប្រាក់ ប៉ូលី ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាលមិនគួរឲ្យជឿ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅរឿងអាស្រូវពុករលួយរបស់លោក ប្រាក់ ប៉ូលី ហើយចាត់វិធានការតាមច្បាប់ប្រកបដោយប្រសិទ្ធភាព។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ រួចមកលោក ប្រាក់ ប៉ូលី បានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះលោក ប្រាក់ ប៉ូលី ប្រមូលលុយពីការអនុញ្ញាតឲ្យសាងសង់សំណង់តូចធំក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី។ ជាពិសេសសំណង់ខុសច្បាប់ឬសំណង់មិនរៀបរយដែលកើតឡើងព្រោងព្រាតក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់លោក ប្រាក់ ប៉ូលី និងបក្ខពួកមួយក្ដាប់តូចដែលល្បីល្បាញខាងពុករលួយ។
ក្រោយពេលរឿងអាស្រូវពុករលួយរបស់លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ គឺកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតទៅលើរឿងអាស្រូវនិងអំពើពុករលួយរបស់លោក ប្រាក់ ប៉ូលី ផងដែរ។ ក៏ប៉ុន្តែមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ មួយចំនួនបានវាយតម្លៃទុកជាមុនថា ការស៊ើបអង្កេតរបស់គណៈកម្មការអធិការកិច្ច ដែលមានមន្ត្រី៩រូបនោះ ប្រហែលជាមិនអាចរកឃើញអំពើពុករលួយរបស់លោក ប្រាក់ ប៉ូលី នោះទេ។ ផ្ទុយទៅវិញមន្ត្រីទាំង៩រូបក្នុងគណៈកម្មការអធិការកិច្ចស៊ើបអង្កេតរឿងអាស្រូវពុករលួយរបស់លោក ប្រាក់ ប៉ូលី អាចចេញមុខជួយបិទបាំងអំពើពុករលួយរបស់លោក ប្រាក់ ប៉ូលី ដោយគ្មានសេចក្ដីអៀនខ្មាសទៀតផង។(មានតភាគ)
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប