សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យ បានឲ្យដឹងថា ព្រៃកោងកាងលិចទឹកនៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ ត្រូវអ្នកមានអំណាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ច្រើនខែមកហើយ ដោយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរថ្នាក់សង្កាត់ ថ្នាក់ក្រុង និងថ្នាក់ខេត្ត ចាត់វិធានការទប់ស្កាត់នៅឡើយទេ បើទោះបីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទាំងមន្ត្រីបរិស្ថានក្នុងក្រុងខេមរភូមិន្ទ ក៏ដូចជាលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលប្រជាពលរដ្ឋមិនហ៊ានបញ្ចេញឈ្មោះអ្នកមានអំណាចទាំង២នាក់ដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកប្រមាណ៨ហិកតារួចទៅហើយ។ ប្រជាពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យ បានឲ្យដឹងទៀតថា ក្នុងខណៈដីធ្លីក្នុងក្រុងខេមរភូមិន្ទ ឡើងថ្លៃខ្លាំងស្រាប់តែបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកនៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ ភាគខាងជើងក្រុងខេមរភូមិន្ទ ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ករណីអ្នកមានអំណាច២នាក់ទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកក្នុងមូលដ្ឋានពួកគាត់ ជាបន្ទាន់។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃកោងកាងលិចទឹកក្នុងតំបន់អភិរក្សការពារដោយអនុក្រឹត្យលេខ៨០ ប្រមាណជិត៨ហិកតាត្រូវបានអ្នកមានអំណាច២នាក់ទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរសង្កាត់ស្មាច់មានជ័យ និងមន្ត្រីអាជ្ញាធរក្រុងខេមរភូមិន្ទ ព្រមទាំងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មិនចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ដូច្នេះហើយទើបអ្នកមានអំណាចទាំង២នាក់នោះហ៊ានប្រើគ្រឿងចក្រឈូសឆាយដីនិងដឹកដីចាក់បំពេញព្រៃកោងកាងលិចទឹក ក្នុងតំបន់ការពារប្រមាណជិត៨ហិកតាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរលូន។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្មាច់មានជ័យ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺគ្មាននរណាអាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកក្នុងតំបន់ការពារដែនជម្រកសត្វព្រៃតាតៃ ភាគខាងជើងក្រុងខេមរភូមិន្ទ បានឡើយ។ ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរសង្កាត់ស្មាច់មានជ័យ និងអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ផងដែរ ទើបអ្នកមានអំណាចអាចទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកយ៉ាងរលូន។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើថ្នាក់ដឹកនាំក្រសួងបរិស្ថាន មិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ គឺដីព្រៃកោងកាងលិចទឹកក្នុងតំបន់ការពារដែលអនុក្រឹត្យលេខ៨០ ត្រូវអ្នកមានអំណាច អ្នកមានលុយ ទន្ទ្រានកាន់កាប់កាន់តែខ្លាំងក្លាជាងមុនទៅទៀត។បឋម
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ