December 6, 2025

សន្តិសុខសង្គម

ភ្នំពេញ ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ជាប់គ្នាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃហ្នឹងគឺជាបុណ្យអ៊ុំទូកទី២ហើយម្ចាស់ហាងក៏បាននាំគ្នា ដើរលេងបាត់អស់ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយ បាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។ ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលប្រហែលកន្លះម៉ោង ។ ចំពោះមនុស្សវិញក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯចំពោះមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងនោះទេ ដោយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវ រកមើលបន្ថែមទៀត ៕

នៅថ្ងៃទី ១០​ ខែវិច្ឆិកាឆ្នាំ២០១៩​ វេលាម៉ោង១និង៣០នាទីយប់នៅចំណុចខាងមុខផ្ទះលេខ4E0 ផ្លូវបេតុងភូមិព្រៃសាលា​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​។ មានករណីប្រព្រឹត្តអំពើលួចកាច់កញ្ចក់រថយន្តដែលបង្កឡើងដោយជនសង្ស័យ ៣​នាក់ស៊ីវិលមធ្យោបាយធ្វើដំណើរម៉ូតូកង់បីចំនួន១គ្រឿង។ ជនសង្ស័យទី១​ ឈ្មោះសួន​ សត្ថាភេទប្រុសអាយុ៣៦​ឆ្នាំ​ មុខរបរជាងកាត់កញ្ចក់​ ស្នាក់នៅផ្ទះជួល​ ភូមិទួលសង្កែសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ ២​ឈ្មោះ ម៉ៅ​ ច្រឹក​ ភេទប្រុសអាយុ៣៨​ឆ្នាំមុខរបររត់កង់បី​...

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​លើផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ ក៏ដូចជា​នៅលើ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​នគរ​បាល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​ទាំងនោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ​តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា...

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ និងលោកជំទាវ​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​កាកបាទក្រហមកម្ពុជា​...

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០៧.១១.១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភបាលខេត្តព្រះសីហនុ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយពង្រឹងការងារសន្តិសុខ របៀបរៀបរយសង្គមក្នុងខេត្តព្រះ សីហនុ ។ បានអញ្ជីញមកត្រួតពិនិត្យនិងសំណេះសំណាលជា មួយកងកម្លាំង...

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កំណាត់ផ្លូវបេតុងទាំង៣ខ្សែខាងលើ រួមមាន ៖ ខ្សែទី១ ផ្លូវ១១៤ មានប្រវែង ៣៤០ម៉ែត្រ...

ភ្នំពេញ ​៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅ​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា...

ខេ​ត្តកំពត៖តាម​ការ​ខ្សឹបពី​មន្ត្រី​និង​ភ្នាក់ងារ​គយដែលមិនបានផលក្នុង​ខេត្តកំពតបាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​មេ​គយ​ដុះស្លែខេត្តកំពត​រួចមកក៍ចាប់ផ្ដើម​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ខ្សឹបឲ្យ​ដឹង​ទៀតថាបច្ចុប្បន្ន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ព្រែក​ចាកនិង​ច្រកព្រំដែន​តន់​ហន់កាន់តែ​ច្រើនឡើងៗ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ហេង សំបូរដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ ជាងនេះទៅទៀត​សូម្បីតែ​នៅតាម​ដែនសមុទ្រ​ក្នុង​ខេត្តកំពត ក៍​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ប្រេងសាំង​គេចពន្ធ​យ៉ាង​ពេញបន្ទុក​ដែរ។ ព្រោះ​លោក ហេង សំបូរ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅតែប៉ុណ្ណោះ ​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​ក្នុង​ខេត្ត​នេះ...

ភ្នំពេញ៖  បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍សម្រេចដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភ និង បក្ខពួក៣នាក់ អោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ កាលពីចុងឆ្នាំ២០១៤ ។...

ខេត្តស្វាយរៀង៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឡេង ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យប្ដឹងជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ (បានចាប់កូនស្រីរបស់ខ្លួន រួចទូរស័ព្ទទៅជំរិតទារប្រាក់)។ ក្រោយទទួលបានពាក្យបណ្ដឹង នឹងដោយមានការអនុញ្ញាតពី...

ជនជាតិចិនទៀតហេីយ !!! មានករណីជនជាតិចិនមួយក្រុមគ្នា៥នាក់បានឈ្លោះប្រកែកគ្នារហូតដល់មានការផ្ទុះអាវុធចំនួនពីគ្រាប់ហេីយបានបន្សល់ទុកកាំភ្លើងខ្លីមួយដើមនៅវេលាម៉ោង 11.00នាទីព្រឹកថ្ងៃទី07.11.2019 នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យរាជធានីភ្នំពេញ ។

ភ្នំពេញ ៖​ នៅរសៀលថ្ងៃ​ពុធ​ ១០កើត​ ខែកត្ដិក​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹងថ្ងៃទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦:០០នាទី​​ដល់​ម៉ោង១៨:០០នាទី​ ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ...

ភ្នំពេញ៖នៅវេលាយប់ម៉ោង២០៖០០នាទីយប់ថ្ងៃ​ ពុធ១០កើតខែ​ កត្តិកឆ្នាំកុរឯកស័កព.ស​ ២៥៦៣ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកឌីរ័ត្នខេមរុណអភិបាលរង  ខណ្ឌមានជ័យបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោកនិងឆែកអាវុធជាតិផ្ទុះនៅលើផ្លូវមុនីរ៉េត  សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ សមាសភាពចូលរួមសរុប៥៩នាក់រួមមាន: –  កម្លាំងអធិការខណ្ឌចំនួន២៥នាក់ –កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន០៩នាក់ –  កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន២៥នាក់។ ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យដូចជា: –  បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​  ៧២គ្រឿង​​ ។ – ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ...

(បាត់ដំបង)៖ ពិតជាសំណាងហុចឱ្យភ្លាមៗ ពេលដែលមនុស្សកំពុងត្រូវការមែន លោកស្រី អ៊ុក ស្រីណម ជាអ្នកដាំដំបូង និងពោតដើម្បីចិញ្ចឹមគ្រួសារ រស់នៅភូមិ អូរសំរិលលើ ឃុំអូរ សំរិល ស្រុកសំឡូតខេត្តបាត់ដំបង កំពុងតែមានជីវភាពលំបាកខ្វះខាត ត្រូវរ៉ាបរងកូនរៀនសូត្រ និងគ្មានប្រាក់ធ្វើផ្ទះនោះ ស្រាប់តែប្រទះ ឃើញរង្វាន់ ១០,០០០ដុល្លារ នៅក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង...

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា ២០១៩ វេលាម៉ោង៩ព្រឹក កំលាំងប៉ុស្តិ៍នគរបាលចោមចៅទីបីបានសហការជាមួយខាងសាលាសង្កាត់ចោមចៅទីបី បានចុះទៅបង្ក្រាបក្រុមប្រើប្រាស់សារធាតុញៀន និងដើរអុកឡុកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅពេលរាត្រី ក្រោយទទួលបានព័ត៍មានរាយការណ៍ ពីប្រជាពលរដ្ធ នៅក្នុងមូលដ្ឋាន មកកាន់ផេកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ថាមានក្រុមជនខិលខូច មួយក្រុម បានបោះតង់សង់ខ្ទម នៅដីឡូត៍ទុកចោល ដែលជាជម្រកលាក់ខ្លួនរបស់ក្រុមនេះលួចប្រើប្រាស់សារធាតុញៀន និងនៅពេលយប់ក្រុមនេះគឺចេញធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ...

ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ និងស្របពេលដែលក្រុមកីឡាករ-កីឡាការិនីទូក«ង» អញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការធ្វើនាវាចរ តាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi...

ចោរឆក់ទូរស័ព្ទជិតគោលដៅនគរបាលស្ទឹងមានជ័យទី១ប្រជាពលរដ្ឋរត់ប្តឹងគាត់ប្រាប់ថាមែនទឹកដីគាត់ទេ ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ខណះជិះលេីPassap បានសម្រេចហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅតាមបណ្តោុផ្លូវ២១៧ ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​។ ភ្លាមនោះអ្នករត់កង់បីបានទៅប្តឹងនគរបាលដែលប្រចាំការនៅគោលដៅមុខវត្តស្ទឹងមានជ័យ​ ដែលនៅចំងាយប្រម៉ាណ១០០ម៉ែត្រពពីគ្នាបែជានគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ ។ ជនរងគ្រោះឈ្មោះលាង​ វណ្ណះ​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាកញ្ចក់​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងសង្សារបានជិះPassap ចេញពីម្តុំស្ពានជ្រោយចង្វាបំណងទៅផ្ទះនៅម្តុំផ្សារស្ទឹងមានជ័យ​ ខណះជិះមកដល់លេីស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពីមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយបានឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន7...

ព្រះសីហនុ៖ប្រភពពីមន្ត្រីតូចតាចនៅច្រកទំនប់រលកក្រុងព្រះសីហនុបានឲ្យដឹងថាទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅតែមានវត្តមាននិងបន្តនាំចូលបានយ៉ាងសេរីតាមច្រកកំពង់ផែទំនប់រលក ពីសំណាក់ឈ្មួញធំៗមួយចំនួន។មូលហេតុដែលឈ្មួញហ៊ានធ្វើអ្វីៗទៅតាមទំនើងចិត្តបែបនេះ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកណុប សំអានប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។មន្ត្រីគយមួយចំនួនក្នុងខេត្តព្រះសីហនុបង្ហើបឲ្យដឹងថា លោកណុប សំអាន មេគយច្រកទំនប់រលក អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀត ការដែលលោក ណុប សំអាន និងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគឺមានការសម្របសម្រួលពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុ។ប្រភព ដែលស្និទ្ធនឹងលោក ណុប...

ខេត្តបាត់ដំបង៖ អគ្គនាយកដ្ធានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបង្ក្រាបមាន់បីសាសន៍ ដែលឈ្មួញដឹក ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅវេលាម៉ោង២៖៥០នាទី យប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវវៀងក្រុង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ប្រភពពីកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា កម្លាំងអាវុធហត្ថ...

បាត់ដំបង៖ ពលករខ្មែរចំនួន៧នាក់ បម្រុងនាំគ្នាលបលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន យកមកសួរនាំ នៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៣ ខែវិចិ្ចកា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចក្រោយកាសុីណូគីឡូ១៣ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពពីកម្លាំងសមត្ថកិច្ច ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឈរជើងពង្រឹងសន្តិសុខសុវត្ថិភាព បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់បទល្មើសផ្សេងៗ...

  ភ្នំពេញ៖ ពិធីបើកសន្និសីទស្តីពី”យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។ ថ្លែងក្នុងពិធីបើកសន្និសីទនេះ លោក បណ្ឌិត ពេជ សោភ័ន...

ដោយសារឥទ្ធិពលគ្រឿងញៀន បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ ហួត បានយកកូនកាំបិតចាក់ចុងដង្ហើមខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខប៉ារាមិច កាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចឲ្យដឹងថា ជននេះជក់ថ្នាំញៀនខ្លាំងពេករហូត ឪពុក ម្តាយដេញចេញពីផ្ទះ ដើរស្នាក់នៅផ្ទះគេទុកចោល ក្នុងក្រុងប៉ោយប៉ែត ហើយក្រោយពេលកើតហេតុ...

ខេត្តព្រះសីហនុ÷ទីបំផុតស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅហើយដោយសពអណ្តែតជាង១០០គីឡូម៉ែត្រដល់ខេត្តកោះកុងជាប់ព្រំដែនថៃ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអោយ ដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី...

ភ្នំពេញ​៖កំលាំងនគបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២​ ចេញ​ល្បាតការពារ​​ក្នុង​មូលដ្ឋាន​​ បានប្រទះនឹងជនសង្ស័យប្រុសស្រីចំនួន៣​កំពុងឈរនៅទីងងឹត​ ដោយមានការសង្ស័យ​ សមត្ថកិច្ច​បានចូលទៅត្រួតពិនិត្យ​ ស្រាប់ជនសង្ស័យប្រុស​ បោះកញ្ចប់បារីចោលទៅលេីដី​ លុះពេលសមត្ថកិច្ច​រេីសយកមកមេីល​ ស្រាប់តែឃេីញថ្នាំញៀន​ ចំនួន​៤កញ្ចប់​ថង់ធំល្មម​ពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដេីម្បីសួរនាំតែម្តង​ ។ ហេតុការណ៍​នេះនៅថ្ងៃទី៣០​ ខែតុលាឆ្នាំ២០១៩​ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចដីឡូត៍ ផ្លូវលំ ក្រុមទី២​ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ​ទាំង៣នាក់​...

ឧត្តរមានជ័យ៖ ការ​ប្រកាសឲ្យ”បិទល្បែងអនឡាញ​”​នៅពេល​ថ្មីៗកន្លងមកនេះ​ ស្រាប់តែមាន​”​បើក​ល្បែងបាញ់កាំជ្រួច”​គឺ​ជាល្បែងប្រ​ភេទថ្មីមួយទៀត​ដែ​លកំពុង​ពេញនិយមបំផុតនៅ​ក្នុងខេត្តឧត្តរមាន​ជ័យ ដែល​ខុសប្លែកពី​សា​រាចរ​ណែនាំរបស់រាជ​រ​ដ្ឋាភិបាល​ ហើយបានបើក​លេងយ៉ាងចំហរ​ជាការផ្តល់ឱកាសឲ្យ​អ្នកលេងភ្នាល់ដាក់​លុយរាប់ពាន់ រាប់មុឺនដុល្លារឯណោះ​ ដែលមានទីតាំងស្ថិ​តនៅលើភ្នំច្រកជាំស្រងាំ ព្រំប្រទ​ល់កម្ពុជា​-ថៃ ក្នុងខេ​ត្តឧត្តរមានជ័យ។​ ប្រជា​ពលរដ្ឋដែលរស់នៅក្បែរ​ច្រកអូរស្មាច់នេះ គាត់បានសំដែងការមិនពេញចិត្តជាខ្លាំងចំពោះអាជ្ញាធរក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដែលបណ្ដោយឲ្យល្បែងប្រភេទនេះនៅដំណើរការលេង​យ៉ាងព្រហើន​ ដោយ​បាន​បង្កឲ្យ​មានភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ធ្វើ​ឲ្យមានភាព​អនា​ធិបតេយ្យនៅលើភ្នំច្រកជាំស្រងាំនេះតែម្តង​។ មិនតែ​ប៉ុ​ណ្ណោះ​​ ពួកគាត់តែងតែ​រងនូវការរំខានពីសំឡេ​ងខ្លាំងៗពេលបាញ់កាំជ្រួច​ម្តងៗ បណ្តាលឲ្យ​ពួក​គាត់មានការភ័យខ្លាចជា​មួយនឹងសំឡេ​ងលាន់ឮ​កងរំពង​ និងមានផ្សែងហុ​យស្រោច​ពេញតំបន់​ពួកគាត់រស់នៅ​ស្ទើរឈ្លក់​គាំងបេះដូងស្លាប់​ម្តងៗ។...

You may have missed