ខេត្តស្វាយរៀង៖កម្លាំងផ្នែកអន្តោប្រវេសន៍ របស់អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ចំនួន ៥ នាក់ក្នុងនោះមាន ប្រុស ៣ នាក់ ស្រី ២ នាក់ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង០៨និង៣០ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនជាតិវៀតណាម៥នាក់ មករកស៊ីលក់ឆ្នោតដោយខុសច្បាប់នោះមានឈ្មោះ៖
១-ឈ្មោះ កែវ យុឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំ
២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ
៣-ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ
៤-ឈ្មោះ តាំ យ៉ាងបុិន ភេទប្រុសអាយុ៤៣ឆ្នាំ
៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ ។
ហេីយអ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ ឃុំឡុងធឹង ស្រុកបេនកូវខេត្តតៃនិញ។
សម្ភារៈដកហូតមាន សន្លឹកឆ្នោតយួនចំនួន៩៤៤សន្លឹក។
បច្ចុប្បន្នជនជាតិវៀតណាម ៥ នាក់បាននាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុងក្រុងបាវិត រូចហេីយសមត្ថកិច្ចបានអោយវិលត្រឡប់ទៅប្រទេសដេីមវិញ៕





More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់