ខេត្តព្រះសីហនុ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមការងារបច្ចេកទេស
នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុ
មុខងារកម្ពស់ ៩ជាន់ខាងលើ។ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។ ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែសីហា អគារនេះមានការស្រុតពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់ ៩មិល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មិល្លីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។
ក្នុងសេចក្តីប្រកាសនេះ បន្តថា បន្ទាប់ពីពិនិត្យមានហានិភ័យដូចខាងលើ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារ
ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ
បានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ផ្អាកការប្រកប
អាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចេញពីអគារទាំងអស់។
ក្រុមការងារក៏តម្រូវឱ្យរុះរើសំណង់នេះចេញព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់៕





More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥