រតនគិរី ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់តាមឧត្ថម្ភាគចក្រចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងដើម្បីដាក់ផែនការជួយសង្គ្រោះប្រជាពលរដ្ឋដែលបាននឹងកំពុងលិចលង់ដោយសារទឹកជំនន់នៅខេត្តរតនគិរី។
ថ្មីៗនេះនៅក្នុងបេសកកម្មដោយផ្ទាល់តាមរយៈឧត្ថម្ភាគចក្រឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានសរសេរសារជាអក្សរក្នុងគ្រុបប្រព័ន្ធតេឡេក្រាមដែលមានឈ្មោះថា “CPP WIN 125” យ៉ាងដូច្នេះថា ៖ ខ្ញុំបំរើប្រជាជនត្រូវតែបំរើ ទោះពេលណាក៏ដោយឱ្យតែប្រជាជនត្រូវការ”។
នៅក្នុងបេសកកម្មដ៏ក្ដៅ និងបន្ទាន់នេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម បានចេញអន្តរាគមន៍បន្ទាន់ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារពីទឹកជំនន់ដ៏អាក្រក់មួយនេះនៅខេត្តរតនគីរី។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ផ្កាយមាសបួនបានលើកឡើងថា ៖ យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតាមបញ្ជារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រទី០៩ ខែសីហានេះ បានចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុង់ទទួលរងនូវទឹកជំនន់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំទៅជាមួយនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហម ចំនួន២យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។ ឯកឧត្តម បញ្ជាក់ថាគ្រោះមហន្តរាយទឹកជំនន់នៅខេត្តរតនគីរីនេះ ត្រូវបានសម្តេចប្រធានកាកបាទក្រហម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប្រគល់ភារកិច្ចនេះ ដល់ឯកឧត្តម ធ្វើអន្តរាគមន៍ជាបន្ទាប់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕






More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥