ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នាព្រឹកថ្ងៃអង្គារ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ទំនប់តាណេង) ក្នុងនោះមានការរៀបចំប្រព័ន្ធលូបង្ហូរទឹក សួនច្បារ ការ៉ូឡា ពង្រីកផ្លូវ និងរៀបចំកន្លែងអង្គុយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ទស្សនាការប្រណាំងទូក។
គួរំឮកផងដែថា ក្នុងរយះពេលដែល លោក ម៉ែន វិបុល ចូលកាន់មុខតំណែងជា អភិបាលខេត្តស្វាយរៀង បីឆ្នាំកន្លងមកនេះ លោកបានក៏សាងនូវសមិទ្ធផលធំៗ ជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ឲ្យកាន់តែមានភាពស្រស់បំព្រង ការរៀបចំការរ៉ូឡា នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុង និងសួនច្បារសាធារណៈ កន្លែងហាត់ប្រាណជាដើម។
ហើយបច្ចុប្បន្នសមិទ្ធផលដែលកំពុងក៏សាង និងលេចរូបរាងឡើង សម្រាប់ទុកជាកេរ្តិ៍មរតក អោយបងប្អូនប្រជាពលរដ្ឋនោះ គឺច្រាំងទន្លេវ៉ៃគោក្រុងស្វាយរៀង ហើយក្រោយការស្ថាបនារួចរាល់ ក៏ជាទីកន្លែងទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ និងកន្លែងហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋទូទៅផងដែរ៕





More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ