ភ្នំពេញ ៖ កាលពីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី សមត្ថកិច្ចខណ្ឌដូនពេញ បានចុះប្រតិបត្តិការ បង្ក្រាបបករណីជួញដូរ និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោមដើមគរ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយខ្លួនបានជនសង្ស័យចំនួន០៤នាក់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់រួមមាន ៖ ទី១ ឈ្មោះ ហ៊ឹម សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(រក្សាទុក) ទី២ ឈ្មោះ អេង រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ទី៣ ឈ្មោះ សៅ យានវិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) និងទី៤ ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
សមត្ថកិច្ចបន្តថា ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់(មានកញ្ចប់ធំចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ សី ភេទប្រុស អាយុ ២៤ឆ្នាំ (បានរត់គេចខ្លួន),ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច(ជារបស់ឈ្មោះ ហ៊ឹម សុផាត) និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕






More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់