ព្រះវិហារ ៖ ប្រជាពលរដ្នបានឲដឹងថានៅព្រឹក ថ្ងៃទី៣១ខែ តុលា ឆ្នាំ២០១៨ថា ព្រៃព្រះរកា ដែលមានទំហំដីជិត១០ ម៉ឺនហិកតា នៅ ក្នុងភូមិសាស្រ្តប្រជុំ ស្រុកចំនួន៣ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេស សល់ ចុងក្រោយ ក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែពេលបច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួល រងការកាប់ឈើ យក ទៅជួញដូរខុស ច្បាប់យ៉ាងអាណាធិបតេយ្យ ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នេះ សកម្មភាព រថយន្ដដឹកឈើ របស់ឧក ញ៉ា កៅ ប៊ុនលី បានដឹកចេញ ពីក្នុងដែនអភិរក្សព្រៃព្រះរកា ទាំងកណ្ដាលថ្ងៃត្រង់ គឺគ្មាន មន្ត្រីជំនាញ ឬ សមត្ថកិច្ច ពាក់ព័ន្ធ ណាមួយមើលឃើញសោះ ឲ្យតែឡានលោកឧកញ៉ា កៅ ប៊ុនលី ចេញ គឺសមត្ថកិច្ចដេកលក់អស់តែម្តង ។
លោកឧកញ៉ា កៅ ប៊ុនលី គឺជាឈ្មួញដុះស្លែ រកស៊ីបើកសិប្បកម្ម និងទទួលទិញ ឈើប្រណីត ខុសច្បាប់ពីឈ្មួញរកស៊ីមួយចំនួន យកមកស្តុបទុកសម្រាប់យកមកកែច្នៃ ធ្វើជាសិប្បកម្ម គ្រាន់តែបំភ័ន្ត ភ្នែកមហាជន រួចដឹកចេញដោយឡានកូរ៉េ ២តោនកន្លះ និងរថយន្ដ៥តោន ។
លោកឧកញ៉ា កៅ ប៊ុនលី បានប្រមូលទិញឈើនៅចំណុចភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រវិហារ ដែលកាប់ក្នុងដែនអភិរក្សព្រៃព្រះរកា យកមកស្ដុបទុកលក់ឲ្យឈ្មួញលក់បន្តតាមខេត្តផ្សេងដូចជា ៖ ខេត្តកំពង់ធំ តាកែវ ,កំពត,ព្រៃវែង,ស្វាយរៀងជាដើម។

បច្ចុប្បន្ន បទល្មើសព្រៃឈើ នៅស្រុកឆែប ខេត្តព្រះវិហារ បានកម្រើកឡើងយ៉ាងអនាធិបតេយ្យ ពុំមានសមត្ថកិច្ចពាក់ព័ន្ធណាធ្វើការទប់ស្កាត់ ឫបង្រ្កាបនោះឡើយ ពិសេស សមត្ថកិច្ចរដ្ឋបាលព្រៃឈើគឺលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប,ស្រុកជ័យសែន និងត្បែងមានជ័យ ។
ពាក់ព័ន្ធបញ្ហា នេះយើងបានសុំការបំភ្លឺពីមេការ របស់ឧកញ៉ា កៅ ប៊ុនលី បានឲ្យដឹងថា សិប្បកម្មរបស់លោកឧកញ៉ា មានច្បាប់ និងឈើមាន PC ត្រឹមត្រូវតែការទិញឈើចេញពីព្រៃព្រះរកាគ្មានច្បាប់ លោកមេការឆ្លើយថា គាត់មិនបានដឹងនោះទេ ? ។ចំណែកកូនប្រុសលោក ឧកញ៉ា បានបញ្ជាក់ថា លោកគ្រាន់តែជាមេការតែប៉ុណ្ណោះ រឿងទាំងអស់ហ្នឹង គឺ ឪពុករបស់លោក ជាអ្នកដោះស្រាយ ហើយរថយន្ដ៥តោនដឹកឈើ មិនមែន របស់លោកនោះទេ។
ប្រជាពលរដ្ឋ បានអំពាវនាវដល់ ឯកឧត្តម អ៊ុន ចិន្ដា អភិបាលខេត្តព្រះវិហារ មើលមន្រ្ដីជំនាញ អសកម្មមួយចំនួន ដែលពាក់ព័ន្ធនិងការងារទាំងនេះ ដើម្បីជួយចាត់វិធានការជាបន្ទាន់ ដើម្បីការពារ ទប់ស្កាត់សកម្មភាព កាប់ឈើនៅក្នុងព្រៃព្រះរកា យកទៅជួញដូរ ខុសច្បាប់ដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ។បឋម


Credit : Anknews
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ