ប្រភពពីមន្ត្រីតូចតាចនៅក្នុងមន្ទីរ សាខាពន្ធដារខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារ ខេត្តកំពង់ស្ពឺ និងលោក ងួន ពៅពេជ្រ ជាអនុប្រធានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ។ ជាក់ស្ដែងប្រជាពលរដ្ឋបង់ពន្ធក្នុងឯកសារខ្លះដល់ទៅរាប់ពាន់ដុល្លារ ប៉ុន្តែនៅក្នុងវិក្កយបត្រដែលពួកគាត់បានទទួលគេដាក់ត្រឹម៥០ម៉ឺនទៅ៦០ម៉ឺនរៀលប៉ុណ្ណោះ ហើយលុយនៅសល់ពីនោះពួកគេចែកគ្នាធ្វើមានធ្វើបាន ។ កន្លងមកប្រជាពលរដ្ឋនិងក្រុមឈ្មួញដែលបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដីធ្លី ឬទិញលក់ដីធ្លីមានការហួសចិត្តយ៉ាងខ្លាំងចំពោះអំពើពុករលួយរបស់លោក ជិន គឹមស្រេង និងលោក ងួន ពៅពេជ្រ ព្រមទាំងបក្ខពួកប៉ុន្តែពួកគេមិនហ៊ានតវ៉ាឡើយព្រោះខ្លាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមមន្ត្រីពុករលួយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះរឿងអាស្រូវពុករលួយរបស់លោក ជិន គឹមស្រេង និងលោក ងួន ពៅពេជ្រ ព្រមទាំងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូច្នេះលោក គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តពួកគេបន្តទៀតនោះទេ។

ប្រភពពីប្រជាពលរដ្ឋដែលចូលបង់ពន្ធលើអចលនវត្ថុ ក្នុងមន្ទីរសាខាពន្ធដារខេត្តកំពង់ស្ពឺ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ និងលោក ងួន ពៅពេជ្រ អនុប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ និងលោក ងួន ពៅពេជ្រ ជាបន្ទាន់។ ទន្ទឹមនឹងនេះអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ជិន គឹមស្រេង និងបក្ខពួកជាបន្ទាន់។
ប្រជាពលរដ្ឋដែលចូលទៅបង់ពន្ធអចលនវត្ថុ ក្នុង មន្ទីរសាខាពន្ធដារខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក ជិន គឹមស្រេង បានឃុបឃិតឲ្យលោក ងួន ពៅពេជ្រ ជាអនុប្រធានទទួលបន្ទុកលើការបង់ពន្ធអចលនវត្ថុ ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ងួន ពៅពេជ្រ អនុប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ ទទួលបន្ទុកលើការបង់ពន្ធអចលនវត្ថុ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយគាបយកលុយពីពួកគាត់តាមអំពើចិត្តរបស់ខ្លួន ព្រោះមានការបើកដៃពីសំណាក់លោក ជិន គឹមស្រេង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ឯកសារបង់ពន្ធអចលនវត្ថុ មួយចំនួនគេតម្រូវឲ្យពួកគាត់បង់ពន្ធរាប់ពាន់ដុល្លារ ប៉ុន្តែនៅក្នុងវិក្កយបត្រគេដាក់ត្រឹម៥០ម៉ឺនទៅ៦០ម៉ឺនរៀលប៉ុណ្ណោះ។ ឯកសារខ្លះទៀតប្រជាពលរដ្ឋបង់ពន្ធរាប់លានរៀលប៉ុន្តែនៅក្នុងវិក្កយបត្រគេដាក់ត្រឹម១០ភាគរយនៃលុយដែលប្រជាពលរដ្ឋបានបង់ពន្ធប៉ុណ្ណោះ ក្រៅពីនេះគេកេងប្រវ័ញ្ចយកធ្វើមានធ្វើបានផ្ទាល់ខ្លួន?។បឋម

Credit : Anknews.com
More Stories
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ