ប៉ៃលិន៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476។
ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។
ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។
ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕




More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល