ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ទីតាំង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេ តាន របស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់ស្ថានីយ៍ និងដេប៉ូ ចែកចាយ ទាំង៣ផងដែរ។
លទ្ធផល មន្ត្រីជំនាញ បានរកឃើញថា ស្ថានីយ៍ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈ ២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង១ទីតាំងទៀត មិនមាន អនុលោមភាពទាំងផ្នែក បរិមាណ និងគុណភាព។ ដោយឡែក តម្លៃ លក់រាយ ស្ថានីយ៍ / ដេប៉ូ ចែកចាយ ប្រេងឥន្ធនៈទាំង៣ បានអនុវត្តន៍ ត្រឹមត្រូវ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ។
ដោយសារនេះ ជាការរកឃើញលើកទី១ មន្ត្រីជំនាញ បានឱ្យម្ចាស់ស្ថានីយ៍ /ដេប៉ូខាងលើ ធ្វើកិច្ចសន្យា កែតម្រូវ ភាពមិនអនុលោមខាងលើ ។ ប្រសិនបើមន្ត្រីកាំកុងត្រូល រកឃើញកំហុសលើកទី២ មន្ត្រីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ