
ជនជាតិចិនមានអាវុធបំរុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមដល់ទឹកសាបក្រឡាប់រថយន្ត ចាប់បានម្នាក់ពីរនាក់ទៀតរត់គេចខ្លួន
ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកព៌ណខ្មៅ រំស្លាកលេខ ដែលគួរឱ្យសង្ស័យជាក្រុមជនទុច្ចរិតបំរុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត។ ភ្លាមនោះកម្លាំងជំនាញ បានបោះដៃសហការគ្នា បើកម៉ូតូតាមឃ្លាំមើល ជនសង្ស័យដឹងខ្លួន ក៍បើករថយន្តបង្វែងដានរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៍បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យ បានបត់រថយន្តចូលល្លូវលំមួយ ដើម្បីគេចខ្លួន តែរថយន្ដបើកលឿន ក៏បានក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក ។ ពេលរថយន្តក្រឡាប់នៅវេលាម៉ោង០:៣០នាទីឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់យកបាន វត្ថុតាង កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី។
More Stories
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារពព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ ជាអ្នកមានសិទ្ធិអំណាចបើកដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ