Fri. Mar 29th, 2024

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៩៦នាក់ ខណៈអ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៩៦នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ៥៥នាក់, ជនជាតិចិន៣៣នាក់ ជនជាតិវៀតណាម៧នាក់ និងជនជាតិថៃម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ចំណែកអ្នកជាសះស្បើយទាំង១៨នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន៧នាក់, ជនជាតិខ្មែរ ៨នាក់ និងជនជាតិវៀតណាម ៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

You may have missed