Thu. Jul 29th, 2021

ក្មេងទំនេីងវាយកាប់គ្នាយ៉ាងអាណាធិបតេយ្យនៅលេីសួននិងដេញកាប់គ្នានៅមុខធនាគាអុីអនភ្លូកទឹកភ្លូកដីបង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង

២៧-០៣-២០២១
#លោកវីរសេនីយ៍ឯក​ ឆាង​ សុវណ្ណឆៃ
ហាក់ដូចមិនខ្វល់ពីសុខសុវត្ថិភាព​ បងប្អូនប្រជាពលរដ្ឋសោះនៅភូមិសាស្រ្តក្រុងបាត់ដំបង​
អោយក្មេងទំនើងវាយកាប់គ្នា​ យ៉ាងអាណាធិបតេយ្យនៅលើសួន​ និងដេញកាប់គ្នានៅមុខធនា​គាអុីអន ភ្លូកទឹកភ្លូកដី​ បង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងក្នុងអំឡុងពេលជំងឺកូវីទនេះ

រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុង
ភូមិសាស្ត្រក្រុងបាត់ដំបងជាពិសេសនៅលើសួនសម្ដេចសខេង ដែលរយៈពេលប្រហែលជា 2 ឬក៏ 3 ខែកន្លងមកនេះសភាពការណ៍ក្មេងទំនើងវាយកាប់ចាក់គ្នានៅលើសួនហាក់ដូចជាស្ងប់ស្ងាត់ក៏ប៉ុន្តែប្រហែលជាពីរសប្តាហ៍កន្លងមកនេះសកម្មភាពពួកក្រុមក្មេងទំនើងដូចជាកម្រើកឡើងវិញយ៉ាងខ្លាំងហាក់ដូចជាមិនក្រែងញញេីតសមត្ថកិច្ចអីបន្តិចសោះ យ៉ាងណាមិញមួយរយៈពេលខ្លីនេះហាក់ដូចជាមិនឃើញ

សកម្មភាពក្រុមល្បាតនៃអធិការរដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការចេញល្បាតជារៀងរាល់យប់ដូចពេលកន្លងមកនោះទេ ។ ប្រហែលជាក្រុមនោះទៅសង្ងំដេកនៅទីណាបាត់ហេីយទើបបាត់មុខពួកគាត់មកបង្រ្កាប ឬភាសាមួយទៀតគេនិយាយថាគ្រាន់តែលម្អក្រុងមួយឆាវហើយក៏សម្ងំដេកបាត់តែម្ដង ។ មិនត្រឹមតែប៉ុណ្ណោះមានលេចចេញនូវសកម្មភាពក្រុមក្មេងទំនើងគប់កញ្ចក់ឡាននៅក្នុងភូមិសាស្ត្ក្រុ
បាត់ដំបងដែលមួយរយៈពេលកន្លងមកនេះហាក់ដូចជាពុំដែលមានករណីនេះកេីតឡេីងទេ បេីនិយាយពីល្បែងសុីសងវិញគឺពេញបន្ទុកហេីយ ពិសេសគឺល្បែងតាមអនឡាញ ពេលយប់ៗក្មេងៗប្រមូលផ្តុំគ្នាចូលលេងដោយមិនខ្វល់ពីជងឺកូវិត១៩ អីទេ ។ សរុបសេចក្តីមកបទល្មេីសផ្សេងៗទៀតក៏បានកេីតមានឡេីងព្រមគ្នា ដែលប្រជាពលរដ្ឋបាននិយាយគ្នាថា កាលពួកក្រុមប៉ូលីសក្រុងល្បាតដេីរទល់ភ្លឺ ពួកចោរចូលដេកទល់ភ្លឺដែរ តែមួយរយៈនេះពួកក្រុមប៉ូលីសក្រុងដែលចំណាំល្បាតនោះដេក ពួកចោរចាប់ផ្តេីមដេីរឡេីងវិញដែរ។ ប្រជាជនក្នុងក្រុងបាត់ដំបងរងចាំមើលថាតេី
#លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងមានចំណាត់ការយ៉ាងណា ? ដើម្បីទប់ទល់ក៏ដូចជាបង្ក្រាបបទល្មើសទាំងអស់នោះកុំឲ្យកើតមានឡើងនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ពីព្រោះហេតុការណ៍ខ្លះពិសេសល្បែងសុីសងដែលជាដេីមចមនៃអំពេីហឹង្សានិងចោរកម្មមិនមែនទេីបតែកេីតមានពេលនេះទេ គឺចាប់តាំងពីលោកអធិការ ឆាង វណ្ណឆៃ ឡេីងកាន់អំណាចនៅក្រុងបាត់ដំបងនេះតែម្តង គឺដូចជាគ្មានសកម្មភាពអ្វីខ្លាំងក្លាក្នុងការបង្ក្រាបសោះឡេីយរបៀបកន្ទេលធំបន្លំដេក។។។។ IMG_9513