Fri. Mar 29th, 2024

ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ

ជនជាតិចិន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ​

ភ្នំពេញ​ ៖​ ជនជាតិចិន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ​ ក្នុងខណ្ឌចំការមន។កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់​ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿង។

​យោងតាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ​ បានបង្ហេីបប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញបុរស២នាក់ជាជនជាតិចិន​ បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-1333 មកក្បែរផ្សាររាត្រី​ ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង​ ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ​ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍​ភ្លាមៗ​ ។ ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបេីករថយន្តចុះឡេីងក្នុងបរិវេនកោះពេជ្រ​ ហេីយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វេីឲ្យសន្តិសុខ​ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។

​ ក្នុងករណីផ្ទុះអាវុធខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះ​ផងដែរ​ ៕

You may have missed