Fri. Dec 6th, 2024

ចាប់ផ្ដេីមបេីកដំណេីរការទ្បេីងវិញហេីយ ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ នៅក្នុងកន្លែងលាងទ្បានឈ្មោះ« ថា ថ្មី ជានិច្ច » មួយកន្លែងនៅក្នុងទឹកដី ខណ្ខដូនពេញស្ថិតនៅក្រោយសាលាខណ្ខដូនពេញតែម្ដងកំពុងបើកលេងបានយ៉ាងរំភើយមិងខ្លាច សមត្ថកិច្ចមូលដ្ឋានឡើយ!

ចាប់ផ្ដេីមបេីកដំណេីរការទ្បេីងវិញហេីយ ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ នៅក្នុងកន្លែងលាងទ្បានឈ្មោះ« ថា ថ្មី ជានិច្ច » មួយកន្លែងនៅក្នុងទឹកដី ខណ្ខដូនពេញស្ថិតនៅក្រោយសាលាខណ្ខដូនពេញតែម្ដងកំពុងបើកលេងបានយ៉ាងរំភើយមិងខ្លាច សមត្ថកិច្ចមូលដ្ឋានឡើយ!

(ភ្នំពេញ)÷ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា មានទីតាំងសង្វៀនល្បែងស៊ីសងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចក្រោយសាលាខណ្ខដូនពេញនៅបន្តបើកដំណើរការលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ប្រភពពីពលរដ្ឋបាននាំគ្នាលើកឡើងថា រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាជំងឺ កូវីដ-១៩,,បម្លែងថ្មី ឈ្មោះថា

(អូមីក្រុង) ឲ្យមានប្រសិទ្ធភាព 

ដោយឡែកទីតាំងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងនៅចំណុចភូមិសាស្រ្តខាងលើនេះទំនងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងមួយកន្លែងនេះហើយ ទើបហ៊ានបើកលេងបានយ៉ាងរំភើយ! បានជាគ្មានសមត្ថកិច្ចមូលដ្ឋានណាហ៊ានចុះមកធ្វើការបង្ក្រាប! ឬមួយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន  បានទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងមួយនេះ អស់ហើយមែនទេ! ទើបទីតាំងនេះហ៊ានបើកដំណើរការលេងនាំគ្នាស្រែកហ៊ោកញ្ឈៀវយ៉ាងសប្បាយធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ពួកគាត់កើតមាន ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម ។ 

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ឲ្យខានតែបានមិនត្រូវមានការយោគយល់ឡើយ! ។

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការទប់ស្កាត់ដើម្បីចាត់កន្លងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះឲ្យស្របតាមគោលនយោបាយឲ្យមានសុវត្ថិភាពនោះទេ!៕

You may have missed