ភ្នំពេញ៖ ទូរហ្គេមបាញ់ត្រី ក្រោមដី កំពុងពង្វក់ក្មេងៗ និងជាកន្លែងបងធំចែកចាយគ្រឿងញៀន យ៉ាងសំខាន់ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡេីយ ប្រហែលជាត្រូវរ៉ូវគ្នាហេីយមេីលទៅ ទេីបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឬចុះបិតទីតាំងនេះបានឡេីយ ។
ទីតាំងហ្គេមបាញ់ត្រី និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លេីង)ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យ អ្នកយកព័ត៌មានដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃេីញក្រុមបងធំពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃនៅទីតាំងខាងក្រោមផ្ទះថ្ម មានហ្គេមបាញ់ត្រីនិងច្រកចូលផ្លូវក្រោមដី ដែលជាទីតាំងដ៍សំខាន់សំរាប់ក្រុមបងធំនិងក្រុមចែកចាយគ្រឿងញៀន។
ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ រស់នៅជិតនិងទីតាំងខាងលេី ពិសេសក្មេងៗស្រីៗដែលពួកគាត់មកពីធ្វេីការយប់ ត្រូវបានក្រុមបងធំទាំងនោះ ប្រេីពាក្យ សម្តីលេបខាយឌឺដង ដាក់កូនៗរបស់ពួកគាត់និងបង្កអសន្តិសុខក្នុងមូលដ្ឋានស្ទេីតែរាល់ថ្ងៃ ដែលជាហេតុបណ្ដាលអោយកូនចៅរបស់ពួកគាត់មានការភិតភ័យ មិនហ៊ានទៅធ្វេីការឡេីយ។
គួររំលឹងផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។
ការបញ្ជានេះបានធ្វើឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ៕











More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់