Sun. Apr 28th, 2024

ធ្លាយថា!មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនបាវិត!ធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធកើបលុយពីត្រចៀកច្រកទាំងសងខាង!

(ស្វាយរៀង)៖ បច្ចុប្បន្នគេសង្កេតឃើញជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ ។
បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញ ខ្លះថ្មើរជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ។
ដោយពួកគេឆ្លងកាត់តាមត្រចៀកច្រកទាំងសងខាង!គឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ហេតុនេះសូមលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវសន៍ក្រសួងមហាផ្ទៃ មេត្តាពិនិត្យនិងពិចារណាឡើងវិញ រាល់សកម្មភាពទាំងនេះផងទាន,,,!

ទន្ទឹមនឹងនោះ! ជនអន្តោរប្រវេសន៍វៀតណាមបានលើកឡើងថា៖ ខ្លួនចេញចូលមកលេងល្បែងនៅកាស៊ីណូ និងដឹកទំនិញបានរាល់ថ្ងៃ ដោយពុំមានការត្រួតពិនិត្យឯកសារបែបនេះ ។
គឺពួកគេបានបង់លុយ ជូននគរបាលអន្តោរប្រវេសន៍ ក្នុងម្នាក់១០ម៉ឺនដុងលុយវៀតណាម ។
បើគិតជាប្រាក់ខ្មែរស្មើ២០,០០០រៀលជាកំហិត ជាថ្នូរនិងការចេញចូល!។
ខណៈមន្ត្រីអ្នកប្រចាំការដូរវេណ អង្គុយចាំយកលុយនៅទីនោះ បានម៉ៅការពីមេកើយរបស់ខ្លួន ដោយ១ខែបង់ជូនមេ១,០០០$ សល់ពីនឹងចំណេញយកខ្លួនឯង,,!។

ក្នុងនោះជនជាតិវៀតណាម!ដែលបានធ្វើដំណើរតាមត្រចៀក ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានថ្លែងថា៖ ខ្ញុំចេញចូលបានព្រោះបង់លុយ ជូនមន្ត្រីនគរបាលអន្តោរប្រវេសន៍ ដែលប្រចាំការនៅទីនោះ។
គឺចូលម្ដងមន្ត្រីគេកំណត់ឲ្យបង់១សែនដុងលុយវៀតណាម ជាកំហិត បើចូល២ដងបង់២ដងដែរ។
បើយើងដឹកទំនិញ ត្រូវបង់មួយគុណជាពីរ ប្រសិនជាមិនបង់តាមកំណត់ទេ គេមិនឲ្យចេញចូលឡើយ!។

សេចក្ដីរាយការណ៍មួយទៀតបានបង្ហើបថា៖ ក្នុងមួយថ្ងៃៗមានជនជាតិវៀតណាម រាប់ពាន់នាក់ បានធ្វើដំណើរឆ្លងកាត់តាមត្រចៀកច្រកនេះ ។

សម្រាប់ពលរដ្ឋខ្មែរ ខ្លះដែលពុំមានលិខិតឆ្លងដែន ហើយគេចសមត្ថកិច្ចមិនចូលតាមច្រកទ្វារ គឺត្រូវជិៈម៉ូតូឌុបវាងតាមត្រចៀកច្រក។
ដោយចំណាយក្នុងម្នាក់អស់៣០,០០០រៀល ក្នុងនោះត្រូវឲ្យថ្លៃឈ្នួលម៉ូតូឌុប១០,០០០រៀលនិងបង់ឲ្យនគរបាល២០,០០០រៀល។
ទាំងនេះជាប្រភពចំណូលក្រៅប្រព័ន្ធរបស់ លោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
ដែលប្រមូលលុយបាន រាប់សិបពាន់ដុល្លារក្នុង១ខែៗសម្រាប់បែងចែកបក្ខពួកខ្លួន,,!។

ជាងនេះទៅទៀតលោក ខាត់ សារ៉ាត់ បានកំណត់យកលុយ ពីពលរដ្ឋរាប់សិបនាក់ក្នុងមួយថ្ងៃៗ ។
ដែលពួកគាត់ធ្វើដំណើរ ទៅព្យាបាលជំងឺ ដោយពុំមានលិខិតឆ្លងដែន ក្នុងម្នាក់អស់៤០$ជាកំហិត ទៅ២០$ មកវិញ២០$ ជាហេតុនាំឲ្យពលរដ្ឋក្រីក្រដែលអត់មានលិខិតឆ្លងដែន រអ៊ូរទាំរិៈគន់ជាខ្លាំង។
មិនតែប៉ុណ្ណោះសម្រាប់ពលរដ្ឋដែលមានលិខិតឆ្លងដែនហើយ ក៏ត្រូវបង់លុយថ្លៃបំពេញឯកសារ និងប្រថាប់ត្រាអស់ចាប់១០,០០០រៀល ទៅ២០,០០០រៀលក្នុងម្នាក់ ទើបអាចឆ្លងកាត់បានដោយរលូន។
ចំពោះការចោទប្រកាន់ខាងលើ គេហទំព័រ ដើមរាំង មិនអាចស្វែងរកសុំការបំភ្លឺពីលោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទេនៅរសៀលថ្ងៃទី០២,០៨,២០១៩នេះ។
ព្រោះពុំមានលេខទូរស័ព្ទ ហើយអង្គភាពយើងខ្ញុំ នឹងរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធដើម្បីផ្សាយនៅលេខក្រោយៗទៀត៕

Video Player

00:00
00:26

You may have missed