
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញឃាត់ខ្លួនឈ្មោះ ប្រាក់ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតវត្ថុតាង៖ ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូង ពណ៌ស ចំនួន ៥វង់។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទទទួលផលចោរកម្ម។ វត្ថុតាងដកហូត៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូង ពណ៌ស ចំនួន ៥៣វង្ស។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
More Stories
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារពព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ ជាអ្នកមានសិទ្ធិអំណាចបើកដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ