សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។  ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។  

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាមានសំណាងដែលជាង ២០ឆ្នាំចុងក្រោយ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ ២រូប ទី១ ឯកឧត្តម គាត ឈន់ និង ទី២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ មេផ្ទះទាំងពីររូប មិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំ ពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។ សម្ដេចតេជោ ហ៊ុន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម​ និងជម្រាបលា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម​ និងជម្រាបលា (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិការងារ៕

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចបណ្តេញអនុសេនីយ៍ទោ ស៊ិន សុភា ចេញពីក្របខណ្ឌ បន្ទាប់ពីប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ

អនុវត្តន៍អភិក្រមទី៥! ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចបណ្តេញអនុសេនីយ៍ទោ ស៊ិន សុភា ចេញពីក្របខណ្ឌ បន្ទាប់ពីប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ អនុសេនីយ៍ទោ ស៊ិន សុភា មានតួនាទីជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាល​ចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញពិសាអាហារពេលព្រឹក ជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ។

ចប់ដោយសន្តិវិធី លោកចៅសង្កាត់ កង វង សម្រេចលុបវីដេអូ Live ចោលអស់ និងបង្ហោះសារសុំទោសជាសាធារណៈ

ចប់ដោយសន្តិវិធី! លោកចៅសង្កាត់ កង វង សម្រេចលុបវីដេអូ Live ចោលអស់ និងបង្ហោះសារសុំទោសជាសាធារណៈ «សន្តិភាព និងការយោគយល់ គឺជាដំណោះស្រាយដ៏ល្អបំផុត!» ក្រោយពីបានដាក់ឱសានវាទត្រឹមម៉ោង ១០ ព្រឹកថ្ងៃនេះ និងមានការតាមដានយ៉ាងខ្លាំងពីសំណាក់មហាជន ទីបំផុតរឿងរ៉ាវចម្រូងចម្រាសរវាងលោកចៅសង្កាត់ចោមចៅទី១ និងលោកអភិបាលរងខណ្ឌ បានឈានដល់ទីបញ្ចប់ហើយ។ រាល់វីដេអូ Live ដែលធ្លាប់តែមានភាពតានតឹងត្រូវបានលោកចៅសង្កាត់ កង វង សម្រេចលុបចេញពីបណ្ដាញសង្គមទាំងអស់។ លោកចៅសង្កាត់បានបង្ហោះសារយ៉ាងកក់ក្ដៅថា «អរគុណ ឲ្យខ្ញុំសុំទោស ចំពោះពាក្យសម្ដី»។ នេះជាការបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមកក្នុងនាមជាអ្នកបម្រើរាស្ត្រដូចគ្នា។…

ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណង​ដេញលោក ប៉ាង​ លីដា​ ចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យ

ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណង​ដេញលោក ប៉ាង​ លីដា​ ចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យ (ភ្នំពេញ)  : លោក កង វង បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហា​ប្រទាំងប្រទេីសជាមួយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហេីយបោះពាក្យសម្ដី​ធ្ងន់ៗថា​ “ទោះជាយ៉ាងណាក៏លោក​ត្រូវតែ ដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យ និង​ឆ្លងយោបល់ទៅ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារ​សុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង” ។…

ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ

ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាម​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។  តាមសំណេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី២៩ ខែមករានេះ លោក ហេង រតនា…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងរថយន្តដឹកអ្នកដំណើរ បណ្ដាលឱ្យមានមនុស្សស្លាប់និងរង់របួសធ្ងន់

ខេត្តបាត់ដំបង (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងរថយន្តដឹកអ្នកដំណើរ បណ្ដាលឱ្យមានមនុស្សស្លាប់និងរង់របួសធ្ងន់ នៅចំណុចផ្លូវហាយវ៉េទៅភ្នំសំពៅស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង កាលពីវេលា ០៨និង០៦នាទីព្រឹក ថ្ងៃទី២៥ខែមករាឆ្នាំ២០២៦