Sat. Apr 19th, 2025

ជនជាតិវៀតណា​ម៥​នាក់​ មករកស៊ីលក់ឆ្នោតដោយខុសច្បាប់លេីទឹកដីកម្ពុជាត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

 

ខេត្តស្វាយរៀង​៖កម្លាំងផ្នែកអន្តោប្រវេសន៍​ របស់អធិការដ្ឋាននគរបាលក្រុងបាវិត​ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត ចំនួន​ ៥​ នាក់​ក្នុងនោះមាន ប្រុស​ ៣​ នាក់​ ស្រី​ ២​ នាក់ ព្រឹកថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០១៩​ ម៉ោង០៨និង៣០​ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនជាតិវៀតណា​ម៥​នាក់​ មករកស៊ីលក់ឆ្នោតដោយខុសច្បាប់នោះមានឈ្មោះ៖
១-ឈ្មោះ កែវ យុឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំ
២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ
៣-​ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ
៤-ឈ្មោះ តាំ យ៉ាងបុិន ភេទប្រុសអាយុ៤៣ឆ្នាំ
៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ​ ។

ហេីយអ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ​ ឃុំឡុងធឹង​ ស្រុកបេនកូវខេត្តតៃ​និញ​។

សម្ភារៈដកហូតមាន ​ សន្លឹកឆ្នោតយួនចំនួន៩៤៤សន្លឹក។

បច្ចុប្បន្នជនជាតិវៀតណា​ម ៥​ នាក់បាននាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិត​ ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុងក្រុងបាវិត​ រូចហេីយសមត្ថកិច្ចបានអោយវិលត្រឡប់ទៅប្រទេសដេីមវិញ៕

You may have missed