Sat. Apr 19th, 2025

លោក​ យឹម វណ្ណៈយក​ឈ្មោះមេគ​យធំៗនៅអ​គ្គនាយកដ្ឋា​នគយនិងរដ្ឋា​ករកម្ពុជាបិទ​បាំងអំ​ពើពុករលួយនិងរឿ​ងអាស្រូ​វរបស់​ខ្លួន

ប្រភពពី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទីរ ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មុខរបរ​របស់​ពួកគាត់​នៅសល់​កម្រៃ​តិចតួច​បំផុត ព្រោះ​ត្រូវ​លោក យឹម វណ្ណៈ និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក យឹម វណ្ណៈ និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​មិន​ខ្វល់​ពី​ការបាត់បង់​ចំណូល​ពន្ធ​អ្វី​នោះទេ​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​ដូង​៧​ដើម មួយចំនួន​បាន​ឲ្យ​ដឹងថា លោក យឹម វណ្ណៈ តែង​យកឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅ​បិទបាំង​អំពើពុករលួយ​និង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ដូង​៧​ដើម កំពុង​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​លោក យឹម វណ្ណៈ យ៉ាង​គឃ្លើន​តែម្តង​

 ថ្មីៗ​នេះ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ដូង​៧​ដើម យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក យឹម វណ្ណៈ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​មានការ​សម្របសម្រួល​ពី​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ជាបន្ទាន់​ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាងគំហុក​តាម​ច្រក​នេះ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ដូង​៧​ដើម បង់ពន្ធ​ត្រឹម​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​រវាង​លោក យឹម វណ្ណៈ ជាមួយ​ក្រុម​ឈ្មួញ​ខិលខូច​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ អត្តលេខ​៦៥២ មេ​គយ​ច្រក​ដូង​៧​ដើម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ គឺ​លោក យឹម វណ្ណៈ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ​។ ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក យឹម វណ្ណៈ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហេតុនេះហើយ​ទើប​កន្លងមក​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​លោក យឹម វណ្ណៈ និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ដោយ​គ្មាន​ការយោគយល់​ឡើយ គឺ​ពួកគេ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​។​មានត

You may have missed