Thu. Nov 21st, 2024

អាជ្ញាធរ​ខេត្ត​កោះកុង ​អបអរសាទ​ការ​ទទួល​បាន​ជ័យលាភីអ​ង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូសុខា​ភិបាល និង​វិស័យ​អប់រំ​ទូទាំង​ប្រទេស

កោះកុង៖ លោកជំ​ទាវ​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ នៅ​ថ្ងៃទី១៤​ ខែ​សីហា នេះ​ រៀ​បចំពិធី​អបអរសាទរ​ទទួល​ជ័យ​លាភីអង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូវិស័យ​អប់រំ​ និ​ងសុខាភិបាល ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុ​ង ជ័យ​លាភីលេ​ខ១​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែអំ​បិលជ័យ​លាភី​លេខ៦​ និ​ងវិទ្យា​ល័យកោះ​ស្តេចជ័យ​លាភី​លេខ៦​។

លោកជំទាវ​អភិបាល​ខេត្ត ​គូសប​ញ្ជាក់​ថា​ ការ​ទទួលបានលទ្ឋ​ផល​ប្រកួត​ប្រជែង​ល្អ​ប្រសើរ​កម្រិត​ថ្នាក់​ជាតិនេះ ​ជា​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ខេត្ត​លើ​កកិ​ច្ចកា​រងា​រវិស័​យសុខា​ភិបាល និ​ងវិស័យអប់​រំ។
លោកជំ​ទាវ​ ក៏​ស្នើដ​ល់ប្រធាន​អង្គភាពសេវាសា​ធារណៈ​ទាំង​ពីរប​ន្តរិះ​រកវិធីសាស្រ្តថែ​មទៀត ​ដើម្បី​បន្ត​ដណ្តើម​យក​ម្ចាស់​ចំណាត់ថ្នា​ក់លេខ១ ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។
លោក ​ហៃ ​ឡៃសុន​ ប្រធាន​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​កោះកុ​ង បាន​ឱ្យ​ដឹងថា ​មុន​នឹង​មន្ទីរ​ពេទ្យ​ឈាន​ដល់ដំណាក់​កាល​នៃកា​រប្រកាស​ទទួ​លស្គាល់​ជាជ័យ​លាភីឯក​ជា​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូក្នុង​វិស័យ​សុខាភិបាល​នេះដែរ​ គឺថ្នាក់​ដឹក​នាំ​មន្ទីរពេទ្យ ​និង​មន្ត្រី​ក្រោមឱវាទ​ទាំង​អស់​បាន​ខិតខំ​ ប្រឹ​ងប្រែង​យ៉ាង​ សកម្ម ដោយ​ដៃម្ខា​ងបម្រើ​ប្រជាពល​រដ្ឋ​ អ្នក​ជំងឺ​ ដៃ​ម្ខាង​ចូលរួមរៀប​ចំ​ កែលំអ​ហេដ្ឋារ​ចនាសម្ព័ន​ការ​ងារ​ អនាម័យ​ និង​កាងារ​ជា​ច្រើនទៀត​…។ល។ដើម្បីអ​ភិវឌ្ឍ​អង្គ​ភាព​នេះឲ្យកាន់តែល្អប្រ​សើរ និង​ត្រូវឆ្លង​កាត់​ការ​ចូលរួ​មវា​យតម្លៃ​យ៉ាង​សុក្រិត ​យុត្តិធម៌​ ពីអន្តរ​ក្រសួង ​ជា​ច្រើនដំ​ណាក់​កាល​។​ក្នុង​នោះដែរ ​លោកក៏​ប្តេជ្ញា​ចិត្តរក្សា​ចំណាត់​ថ្នាក់​ទទួល​ពាន​នៅឆ្នាំក្រោយ​ទៀត ​សម្រា​ប់គុណ​ភាព​វិស័យសុខា​ភិបា​ល។
មន្ទីរពេទ្យខេ​ត្តកោះកុង​ សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំ​ផុត​ចំពោះលោ​កជំទា​វអភិបាល​ខេត្ត​ ព្រមទាំង​ ថ្នាក់​ដឹកនាំ​ខេត្ត​ទាំងអស់​ ថ្នាក់​ដឹក​នាំមន្ទីរ​សុខា​ភិបាលខេត្ត​ និង​គណ:កម្មការ​វាយ​តំលៃអ​ង្គភាព​ផ្តល់សេវា​សាធារណៈ​គំរូ​ថ្នាក់​ខេត្ត ថ្នាក់ជា​តិ ​និង​ភាគីពាក់​ព័ន្ធ​ទាំងអស់​ដែលបា​នចូ​លរួម​ និង​សម្រេច​លទ្ធ​ផលយ៉ាង​សុក្រិត្យ ​និង​យុត្តិធម៌​ ដល់​មន្ទី​រពេទ្យខេ​ត្តកោះកុ​ង រហូត​ដល់​មាន​ឱកាសទ​ទួលបា​នពាន​រង្វាន់​ជ័យលាភី ​ និ​ងវិញ្ញាបន​បត្រ ​ពីស​ម្តេច​តេជោ​ប្រមុខ​រាជ​រដ្ឋាភិបាល។
ក្រៅពីមន្ទី​រពេ​ទ្យបង្អែក​ខេត្ត​ ដែលជា​ប់ជ័យលាភី​ ក៏​មានមន្ទីរពេទ្យ​បង្អែកស្រុក​ស្រែអំ​បិលជ័​យលាភីលេខ​៦ និង​វិទ្យាល័យ​កោះស្តេច​ជ័យ​លាភី​លេខ​៦​។
គួររម្លឹក​ថា ​កាល​ពីថ្ងៃទី៧​ ខែ​សីហា ​ឆ្នាំ​ ២០១៩​ ទើប​កន្លងផុត​ទៅថ្មីៗ​នេះ​ មន្ទី​រពេ​ទ្យខេត្ត​កោះកុង​ មានកិត្តិ​យស​ និង​មាន​មោទនភាព​ក្រៃលែង ​ដែល​ទទួលបានពា​នរង្វាន់​ជ័យ​លាភីលេខ​១ ​នៃមន្ទីរពេទ្យ​កម្រិត​២(CPA2)​ ទូទាំងប្រ​ទេស​។
ជាលទ្ធផល​ដ៏ត្រ​ចះត្រចង់នេះ គឺ​ជាកិត្តិយស​ដ៏ធំ​មួយរប​ស់ មន្ទីរ​ពេទ្យ​ខេត្ត​កោះកុ​ង ផ្ទាល់​ មន្ទីរ​សុខា​ភិបាល​ ក៏ដូច​ជាវិស័យ​សុខាភិបាល​ក្នុង​ខេត្ត​កោះកុង​ និង​សម្រាប់​ខេត្ត​កោះកុ​ងទាំង​មូល៕

You may have missed