កំពង់ចាម៖នៅវេលាម៉ោង ៩:៤០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិល្វា ឃុំល្វា ស្រុព្រៃឈរ ខេត្តកំពង់ចាម ។
ពេលទទួលបានពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងអធិការនគរបាលស្រុកព្រៃឈរ ដឹកនាំក្រុមការងារពន្លត់អគ្គិភ័យ ចេញរថយន្តចំនួន ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចេញប្រតិបត្តិជាបន្ទាន់ និងបាន គ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង ១០:៣៥នាទី ដោយប្រើប្រាស់ ទឹកអស់ ០២ស៊ឺទែន ។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ ចំពោះករណី អគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលម្ចាស់ផ្ទះមិននៅ ទៅធ្វើការនៅរោងចក្រ ។
ករណីនេះ បណ្ដាឲ្យ ខូចខាតផ្ទះទំហំ ៦x៨ម៉ែត្រ ផ្ទះឈើប្រក់គ្បឿង (ខូចខាតទាំងស្រុង), មាស៣ជី, ប្លង់ដីផ្ទះ, ប្លង់ដីស្រែ ប័ណ្ណធនាគារ, អត្តសញ្ញាណប័ណ្ណ និងមិនមានឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ