Thu. Nov 21st, 2024

សាលារ​ដំបូងខេត្ត​ព្រះសីហនុ​ចុះអនុវ​ត្តដីការក្សា​ការពារប្រ​ឆាំងនិង​លិខិតរបស់​រដ្ឋមន្ត្រីក្រ​សួងយុ​ត្តិធ​ម៍

ខេត្តព្រះសីហនុ ៖  អាជ្ញាសាលារបស់សាលាដំបូងខេត្ត ព្រះសីហនុ នៅថ្ងៃទី២២  ខែសីហា ឆ្នាំ២០១៩ បានចុះអនុវត្ត ដីការក្សា ការ ពារ មួយដោយប្រឆាំងនឹង ចំណាត់ការរបស់លោកអង្គ វង្សវឌ្ឍានា  រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ដែលបាន ជំរាបមកលោកប្រធាន និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ​  ពិនិត្យ និងចាត់ចែងឲ្យស្រប ទៅតាមនីតិវិធីជាធរមាន  ។

លោកស្រី យូ ចន្ថា  លើកដៃសំពះអង្វរសុំឲ្យសម្តេចតេជោ  ហ៊ុន សែន ជួយផ្តល់យុត្តិធម៌  ករណីអាជ្ញាធរខេត្ត ព្រះសីហនុ បាន ចុះ អនុវត្តដីការក្សាការពារ ឲ្យផ្អាក សកម្មភាពគ្រោង​ ដីលំនៅ ដ្ឋានរបស់គាត់នៅលើដី​កម្ម ​សិទ្ធិ ស្របច្បាប់ ដែលមា នឯកសា រគ្រប់គ្រាន់ស្ថិតនៅចណុចភូមិ១  សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ។

លោកស្រីលើកឡើងថា  ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ  អ៊ាន អេឡែន និងលោក  យិន សារ៉ាន់ទៅវិញ។

លោកស្រីបានបញ្ជាក់ថា  លោកស្រីមានឯកសារគ្រប់គ្រាន់ ដូចជាលិខិត​ទិញ​លក់និងឯកសារទទួលស្គាល់ ពីអាជ្ញាធរពាក់ ព័ន្ធជា ច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការ។

លើសពីនេះលោកស្រីបន្ថែមថា  «សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ ខ្ញុំព្រោះ​សំណង់នេះ មិនរត់ទៅណាទេ តែសូម ឲ្យ អនុវត្តន៍ តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម  ជា សុផារ៉ា ជាមុនសិន»។

លោកស្រីលើកឡើងថា នៅក្នុងកំឡុងពេល ចាក់ដីរាប់រយឡាននៅលេីដីនោះគ្មាននរណាមកចេញ មុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វី ឡេីយ ទេីបតែពេលនេះលេចមុខមនុស្ស មកធ្វេីប័ណ្ណកម្មសិទ្ធលេី ដីនេះ ទៅវិញ។

ស្រ្តីខាងលើបាន សូមអាជ្ញាធរខេត្ត ព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពី ការកសាងប្លង់ដីអនុវត្ត តាមចំ ណាររ បស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  ដែលមានក្បាលដីវិញ្ញា បន បត្រ សម្គាល់ ម្ចាស់អចលនវត្ថុលេខ ១៤៩៣  និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ  និង មានឈ្មោះ នាង  អ៊ាន អេឡែន និង លោក យិន  សារ៉ាន់ ទៅវិញ។

យោងតាមលោកស្រី យូ ចន្ថា  បាន អង្វរសូមគោរពលោកប្រធានមន្ទី ររៀបចំដែនដីនគរបនីយកម្ម  សំណង់ និង សុរិយោដី ខេត្ត ព្រះ  សីហនុ មេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវ អំពីការកសាងវិញ្ញា បនបត្រសម្គាល់ម្ចាស់ អចលនវត្ថុលេខ១៤៩៣ ស្ថិតនៅក្នុងភូមិ  ១ សង្កាត់៣ ក្រុងព្រះសីហនុ យោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ាចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩។(មានត)

You may have missed