ខេត្តត្បូងឃ្មុំ ៖ តាមប្រជាពលរដ្ឋ និងអាជីវករបានឱ្យដឹងថា សព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពុករលួយ គ្មានការកែទម្រង់ទាល់តែសោះ ក្រោមការគ្រប់គ្រងរបស់លោក យឹម វណ្ណៈ យ៉ាងត្រូវប៉ាន់ជាមួយ និងទំនិញគេចពន្ធ ជា ច្រើន ប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ ។
ប្រភពដដែលបន្តថា លោក យឹម វណ្ណៈ បានប្រើប្រាស់ជំនាញ និងតួនាទីទៅបិទបាំងឃុបឃិត ជាមួយឈ្មួញ បង់ពន្ធរបៀបជា ទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។ ហើយនិងពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមាន ត ម្លៃ តែគេបង់ពន្ធ បែរជាត្រូវរ៉ូវ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ដែលទង្វើបែបនេះ គឺជារបៀបពុករលួយជិះ សេះ លែងដៃជ្រកក្រោមបបូរមាត់ និងតួនាទីនោះ ។
មានការលើកឡើងពន្យល់ថា ការបង់ពន្ធ ក្លែងភេទទំនិញនេះ គឺគេមិនបង់ទាំងស្រុងទេ ហើយក៏មិនគ្រប់ចំនួននោះដែរ យ៉ាង ច្រើនគេបង់ត្រឹមតែ ៤០ ទៅ ៥០ភាគរយប៉ុណ្ណោះ ។ ហើយបញ្ហានេះបានធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗរាប់សិបលានដុល្លារ ។
បើតាមការបង្ហើបខ្សឹបរបស់មន្ត្រីបានឱ្យដឹងបន្តថា ចាប់តាំងពីពេលដែល លោក យឹម វណ្ណៈ អត្តលេខ៦៥២ ត្រូវបានប្រកាស តែងតាំងជាប្រធានស្តីទី ការិយាល័យគយ និងរដ្ឋាករច្រកដូង ៧ដើម នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពេលណាមក គឺគាត់បានត្រូវរ៉ូវឱ្យឈ្មួញដឹកទំនិញនាំចូលតាមព្រំដែនដោយបង្កប់ការក្លែងបន្លំពន្ធជាប្រចាំជាមួយឈ្មួញ ជាពិសេសជាមួយ ឈ្មួញស្និទ្ធិរបស់ខ្លួនជាង ១០នាក់ ដែលប្រភពគេសុំលាក់ឈ្មោះ ។
ជាងនេះទៅទៀត បែរជាគាបសង្កត់បង្ខំឱ្យអ្នករកស៊ីចិញ្ចឹមឆ្នាំង និងគ្មានខ្សែបង្អែកត្រូវតែបង់ពន្ធ ១០០% ហើយដែលទង្វើ អសមត្ថភាពពុករលួយបែបនេះបានធ្វើឱ្យក្រុមប្រជាពលរដ្ឋ និងឈ្មួញរកស៊ីតូចតាចរអ៊ូរទាំយ៉ាងខ្លាំង ពីការបង្ខំឱ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសយួន តាមច្រកដូង៧ដើមវិញ ទទួលបានការយោគយល់ ពីលោក យឹម វណ្ណៈ ជានិច្ច ព្រោះតែការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត ដែលលោក យឹម វណ្ណៈ ប្រមូលយកទៅច្រក ហោប៉ៅ ធ្វើមានធ្វើបានហ៊ឺហារផ្ទាល់ខ្លួននោះ។
ដោយឡែក ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសយួនវិញក៏បានឱ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ តែត្រូវកូនចៅរបស់លោក យឹម វណ្ណៈ បង្ខំគាបយកលុយ ហើយប្រឈម នឹងការគំរាម មើលងាយមើលថោក ដោយសម្តីអសុរោះ បំផុត ។ ហើយដែលបញ្ហានេះគួរតែអគ្គនាយកដ្ឋាន និងរដ្ឋាករគយ លោក គុណ ញឹម មានវិធានការពិនិត្យជាថ្មីនូវសកម្មភាពរបស់មេគយ យឹម វណ្ណៈ ផង ដើម្បីបង្កើនឱ្យចំណូលពន្ធឱ្យបាន ១០០%នោះ ។(មានត)
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប