
(ខេត្តបាត់ដំបង) : ករណីឡានកិនមនុស្សស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ៥។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០.០០នាទី ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
កើតឡើងនៅចំណុចក្រុមទី០៩ ក្នុងភូមិ ជំនីក ស្រុកសង្កែ ខេត្តបាត់ដំបង រវាង រថយន្តហុីយ៉ាន់ដាយនឹងកង់ ។
តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថាឡានដឹកដីម៉ាកហីុយិនដាយស្លាកលេខកំពង់ចាម3A_1607បើបរទិសដៅស្របគ្នាបណ្តាលអោយឡានដែលដឹកដីបត់ឆ្វេងចូលចាក់ដីមិនប្រយ័ត្នក៏បណ្តាលគៀរកង់ជនរងគ្រោះដួុលហើយកិនក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាលស្លាប់មួុយរំពេចតែម្តង រីឯអ្នកបេីករថយន្ត ចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ។
សពជនរងគ្រោះមានឈ្មោះ ជួប គីមរ៉ាត់ ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរជាមេផ្ទះ រស់នៅភូមិជំនីក ។
បច្ចុប្បន្នបង្ករត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីអោយជនបង្ករចូលខ្លួុនមកដោះស្រាយ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ