Sat. Apr 19th, 2025

ជិនមួយក្រុមបេីករថយន្តក្នុងស្ថានភាពលឿនដួចហេះជ្រុកទៅបុកថ្មរពុះចែកទ្រូវផ្លូវបណ្ដាលអោយក្រទ្បាប់ផ្ងាជេីងទ្បេីងលេី

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មហាវិថីម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0319 បើកបរនិងរួមដំណើរដោយប្រុសស្រី៤នាក់ ជាជនជាតិចិនតែមិនស្គាល់អត្តសញ្ញាណនៅឡើយ បានរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់បែករបាំងថ្មអស់៣កង់ រថយន្តក្រឡាប់ផ្ងារជើងតែម្ដង ។ ក្រោយកើតហេតុ អ្នកទាំង៤បានលូនចេញពីក្នុងរថយន្ត មានអ្នកខ្លះរងរបួសស្រាល បែកមុខបែកមាត់ រួចចាកចេញពីកន្លែងកើតហេតុបាត់អស់។ បន្ទាប់មកសមត្ថកិច្ចវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ 

You may have missed