គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះមនុស្សជាង១០០នាក់បានស្លាប់ ខណៈជាង២០០នាក់បានរងរបួសធ្ងន់ស្រាល ។ ចាប់តាំងពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៩ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាលជិត២០០នាក់។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់សារពត៌មានថា បើទោះបីជាចំនួនអ្នកស្លាប់ពុំមានការថយចុះ តែបង្ហាញពីភាពល្អប្រសើរដែលអ្នកស្លាប់មិនមានការកើនឡើង។ បើតាមអ្នកនាំពាក្យដដែល នេះដោយសារតែការយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវរួមនឹងវិធានការទប់ស្កាត់របស់សមត្ថកិច្ច។តាមការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឲ្យដឹងថាក្រៅពីតែចរាចរណ៍,បញ្ហាគ្រោះអគ្គិភ័យក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះកើតឡើង២លើកបណ្ដាលឲ្យឆេះផ្ទះ៣៦ខ្នង ខណៈមនុស្សម្នាក់បានស្លាប់ និងម្នាក់របួស។ ដោយឡែកជុំវិញការគ្រប់គ្រងសណ្ដាប់ធ្នាប់ទូទៅវិញគឺពុំមានបញ្ហាជាដុំកំភួនកើតឡើងឡើយគឺអាជ្ញាធរគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច