Sat. Apr 19th, 2025

បុរសម្នាក់បេីករថយន្តក្រទ្បុកសុីម៉ង់របស់ក្រុមហ៊ុនចិនបេីករេចង្កូតទ្បេីងលេីសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲបុករះដេីមឈេឺជាច្រេីនដេីម

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនចិន ស៊ីង សេង រេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់បាក់ជាពីកំណាត់ខ្ទាតមកកណ្តាលផ្លូវ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនចិនស៊ីង សេង មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2113 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតមកខាងឆ្វេងដៃហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនបាក់ជាច្រើនដើម និងនិងខឿនសួនអស់ជាច្រើនកង់ និងបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់ប៉ើងមកកណ្តាលផ្លូវបាក់ជាពីកំណាត់ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តបង្កផុងជាប់ទៅមុខលេងរួច បន្ទាប់មកតៃកុងបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

You may have missed