
ករណីគ្រោះថ្នាក់ចរាចរណ៍ឡានម៉ាស្ដាបានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ហើយការកើតហេតុនេះនៅចំណុចភូមិអំពិលរូងឃុំទំនប់ធំស្រុកពញាឮខេត្តកណ្ដាលហើយកើតហេតុគឺនៅម៉ោង 11 ថ្ងៃត្រង់នៅថ្ងៃទី 3 ខែ 10 ឆ្នាំ 2019 ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានរាយការណ៍ថាមុននឹងកើតហេតុម្ចាស់ឡានម៉ាស្ដាបានបើកបរក្នុងស្ថានភាពនិយាយទូរសព្ទបណ្ដើររេចង្កូតធ្លាក់ក្នុងប្រឡាយទៅបុកនឹងដើមឈើជាច្រើនដើមបង្កការខូចខាតរថយន្តទាំងស្រុងនិងរងរបួសម្ចាស់ឡានយ៉ាងទម្ងន់ហើយបានបញ្ជូនទៅមន្ទីរពេទ្យតាមសម្តីរបស់ប្រជាពលរដ្ឋដែលរាយការណ៍មកខាងអង្គភាពសារព័ត៌មានអង្គរបុរី។
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច