Sat. Nov 23rd, 2024

លោក​ សាំង ​ណនមេគយច​ល័តផ្លូវជា​តិលេខ៥​ប៉ុស្ដិ៍ជជុះភូមិ​កូនដំរីគាប​យកលុយពី​ក្រុម​ឈ្មួញឆៅៗ​តាមរ​បៀបពុ​ករលួ​យចាំមើលលោក ឱ​ម យ៉ិនទៀ​ងមាន​វិធា​នការដែ​រឺទេ​?

ក្រុម​ឈ្មួញ​និង​អាជីវករ​ ដែល​រង​ការគាបសង្កត់​ពី​លោក សាំង ណន និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ ​លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង ​អំពើពុករលួយ បើក​ការស៊ើបអង្កេត ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រ បស់លោក សាំង ណន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូល​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព ដូច្នេះ​លោក ឱម យ៉ិនទៀង មិនគួរ​ទុក​ឲ្យ​លោក សាំង ណន ធ្វើ អ្វីៗតាម​អំពើ​ចិត្ត​ទៀតឡើយ​។ ទន្ទឹមនឹងនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក សាំង ណន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​នោះទេ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក សាំង ណន និង​បក្ខពួក​បាន​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​ពួកគាត់​មិន​ទទួលបាន​វិក្កយបត្រ​ឬ​ប័ណ្ណ​បង់លុយ​នោះឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចរាល់​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​សម្រាប់​លោក សាំង ណន និង​បក្ខពួក​នោះទេ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន គាប​យកលុយ​កាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។ ជាងនេះទៅទៀត​គឺ​លោក សាំង ណន តែង​ប្រើប្រាស់​ឈ្មោះ​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក សាំង ណន មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ចូលទៅ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​។ ផ្ទុយទៅវិញ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​កាន់តែ​ច្រើនឡើងៗ ហើយ​ប្រើ​ឈ្មោះ​មេ​គយ​ខេត្តបន្ទាយមានជ័យ ធ្វើជា​បង្អែក​ការពារ​ខ្លួន​គ្រប់ពេលវេលា​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ព្រោះ​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។

You may have missed