
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម ឡុងចតចោលលើផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើហ កាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោកស្ថិតតាមបណ្ដោុយផ្លូឈ្នះឈ្នះក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សពជនរងគ្រោះមានឈ្មោះ លឹម ចាន់ដែន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកអាអិចកាយដី អាសយដ្ឋាន ផ្ទះលេខ២០អា ផ្លូវលំ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកខ្ចូប៊ិត ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HT.3260 បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទឹសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែង រថយន្តមួយគ្រឿងមិនផុតក៏ទាក់ដៃចង្កូតរ៉េទៅបុករថយន្តដឹកសាំង ក្បាលពណ័ស របស់ ក្រុមហ៊ុន ប្រេងឥន្ធនៈ: លឹមឡុងពាក់ស្លាកលេខកោះកុង3A – 0582ដែលចតចោលលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបោក្បាលនិងកាងដែកខាងក្រោយផុងក្បាលនិងបោកដើមទ្រូងស្លាប់គួរឲ្យអាណោចអធម័។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញមកវាស់វែងយករថយន្តបង្ករនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច