Mon. Nov 25th, 2024

នារីរូបស្រស់វ័យ ១៩ឆ្នាំម្នាក់ឈ្លោះជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសគួបសមជាមួយសង្សារផងនោះ បានសម្រេចចិត្តមកលោតទឹក សម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច នៅភ្នំពេញ

ភ្នំពេញ: ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ អៀង វត្តី ភេទស្រី អាយុ១៩ ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៦ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។
មុនពេលកើតហេតុ គេឃើញនារីខាងលើ ជិះម៉ូតូឡាំម៉ាតាកង់បីឥណ្ឌាមួយគ្រឿង ចេញមកពីខារ៉ាអូខេស្ពានមាស រួចក៏បើកឡើងស្ពានជ្រោយចង្វារចាស់ ក្នុងទិសដៅពីលិចទៅកើត បានពាក់កណ្តាលស្ពាន ក៏ស្រាប់តែឲ្យម៉ូតូកង់បីឥណ្ឌា នោះឈប់ រួចហើយក៏ឈរយំបានមួយសន្ទុះ បន្ទាប់មកក៏ប៉ុនប៉ងធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនតែម្ដង ប៉ុន្តែត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ទាន់ពេលវេលា ហើយបាននាំមកគោលដៅរំរង្វង់មូលព្រហ្មមុខបួន ដើម្បីសួរនាំប៉ុន្តែ។
ជនរងគ្រោះខឹងខ្លាំងពេក មិនបាននិយាយស្តីអីទេ ដោយសន្លប់អស់ មួយភាំង ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ជួយដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុ ដើម្បីធ្វើការព្យាបាល លុះពេលជនរងគ្រោះ បានរាងស្រួលខ្លួនវិញ ទើបជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ខ្លួនធ្លាប់មានគូដណ្តឹងចំនួន២នាក់ ហើយម្នាក់មុន គឺបែកគ្នាអស់រយ:ពេល៣ឆ្នាំ ហើយលើកក្រោយនេះ នៅមិនទាន់បែកគ្នានោះទេ។
មូលហេតុដែលចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសផង គួបសមជាមួយសង្សារផងនោះ ក៏ជិះកង់បីឥណ្ឌាទៅដល់លើស្ពានជ្រោយចង្វារ គោលបំណង តេហៅឲ្យសង្សារមកជួប តែប៉ុណ្ណោះ ហើយពេលដែលសមត្ថកិច្ច ចាប់ឃាត់នោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone 6 ភ្លើសមួយគ្រឿង ចូលទៅក្នុងទន្លេបាត់ទៅ។ សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ក៏បានធ្វើការទំនាក់ទំនងហៅម្តាយខ្លួន ឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕

You may have missed