Thu. Nov 21st, 2024

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារកសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះ សីហនុ នារសៀលថ្ងៃចន្ទទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរដែនដីនគរូប នីយកម្ម សំណង់ និងសុរិយោដី ដោយមានការចូលរួមពីមន្ត្រីនគរបាល កងរាជ អាវុធហត្ថ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអង្គភាពវិស្វកម្ម ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍ថា ដើម្បីឱ្យដំណើរការសាងសង់ស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដំណើរការបានរលូន ម្យ៉ាង ទៀតត្រៀមរៀបចំដំណើរត្រួតពិនិត្យរបស់ឯកឧត្តមឧបនាយករដ្ខមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់៦ ខែវិច្ឆិកា នៅលើផ្លូវទាំង ៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នាពេលខាងមុខ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងប្រឈមនានាក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីឱ្យឧបនាយករដ្ឋមន្ត្រីធ្វើការផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឱ្យការស្ថាបនាផ្លូវរបស់យើងមានភាពយឺតយ៉ាវ ដូច្នេះយើងត្រូវរួមគ្នាស្ថាបនាផ្លូវទាំង ៣៤ខ្សែ ប្រកបដោយតម្លា ភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ សោភណ័ភាព បរិស្ថានល្អ នាពេលខាងមុខ ៕

You may have missed