
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
១/ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ,២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន ខណៈដែលរូបគេបានធ្វើសកម្មភាពបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ពីប្រជាពលរដ្ឋជាស្រ្តីជនរងគ្រោះមា្នក់ ដែលកំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ស្កូពី ពណ៍ស ស្លាកលេខ ភ្នំពេញ 1GQ-5224 ដោយមានកាន់ទូរស័ព្ទជាប់ដៃ ធ្វើដំណើរលើដងផ្លូវ តាមបណ្តោយផ្លូវវែងស្រេង កែងការ៉ាសស៊ាំងតេលា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោឡោ ចោរៗ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យដែលកំពុងល្បាតឃើញ ក៏ប្រដេញស្ទាក់ រហូតដល់មុខស្ថានីយ៍ប៉ុស្ត៍បាយ័នស្ទឹងមានជ័យ កម្លាំងល្បាតអាវុធហត្ថ ក៏ឃាត់ខ្លួន ជនសង្ស័យ ទាំង០២នាក់នោះ តែម្តង។
ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមកពួកគេ រួមជាមួយ បក្សពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ០៣លើក រួចមកហើយ។ ជារៀងរាល់ថ្ងៃពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ៕
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់