Sat. Apr 19th, 2025

ព្រឹទ្ធសភានឹងបេីកកិច្ចប្រជុំពិភាក្សាលេីរបៀបវារះមួយចំនួននៅថ្ងៃ១៥ខែវិឆ្ឆិកាខាងមុខនេះ

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​របៀ​វារៈ​មួយ​ចំនួន​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្រោយពី​រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង​ កាលពី​ កន្លងទៅ​ថ្មីៗ​នេះ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ដែល​បាន​ចេញ​ នា​ព្រឹក​ថ្ងៃ ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹងថា​ គណៈកម្មាធិការ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ សម្រេច​លើ​សំណើ​របស់​គណៈកម្មាធិកា​រ​ទី​៤​ ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ ​និង​សន្ធិ សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ទៅក្នុង​របៀបវារៈ​នៃ​សម័យ ប្រជុំ​លើក​ទី​៤​នីតិកាល​ទី​៤​។

ពិនិត្យ និង​សម្រេច​លើ​សំណើរ ​របស់​គណៈកម្មាធិកា​រ​ទី​២​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាង ​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា​ និង​រដ្ឋាភិ​បាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ស្តីពី​ការជៀសវាង​ ការ​យកពន្ធ​ត្រួតគ្នា និង​ការបង្ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ទៅក្នុង​របៀប​នៃ​សម័យប្រជុំ​លើក​ទី​៤​នីតិកាល​ទី​៤​។

គណៈកម្មាធិការ​ក៏​នឹង​ប្រជុំ​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មាធិកា​រ​ទី​២​ព្រឹទ្ធ សភា ​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រក​ ទ្វា​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន ​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ទៅ​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៤​នីតិកាល​ទី​៤​។

ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មាធិកា​រ​ទី​៩​ព្រឹទ្ធសភា ​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និ​ច​ទៅ​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៤​នីតិកាល​ទី​៤​។

បើតាម​សេចក្តីជូន​ដំណឹង​ បាន​ឲ្យ​ដឹង​ទៀតថា​ កិច្ចប្រជុំ​នាពេលខាងមុខ​នេះ​ ក៏​នឹង​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មាធិកា​រ​ទី​៣​ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ​ការ ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី ​ការបង្កើត​សម្ព័ន្ធ ភាព​ថាមពលព្រះអាទិត្យ​ អន្តរជាតិ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៤​នីតិកាល​ទី​៤​ផងដែរ​៕

You may have missed