
ភ្នំពេញ ៖ តៃកុងរថយន្តដឹកទឹកកកវ័យក្មេងម្នាក់ ពុំមានបណ្ណបើកបរ បានជ្រុលទៅបុករថយន្តជាបន្តបន្ទាប់រងការខូចខាត កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ឃ្លុបដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5531 បើកបរ ដោយក្មេងប្រុសម្នាក់ ឈ្មោះសុនទិត្យ អាយុ ១៥ឆ្នាំ ពុំមានបណ្ណបើកបរ ។ ចំណែករថយន្តដែលរងការខូចខាត ១. ម៉ាក ព្រូស ចំនួន២គ្រឿងរងការខូចខាតផ្នែកខាងក្រោយ ,៣. ម៉ាករ៉េវហ្វ័រ រងការខូចខាតបាក់កញ្ចក់មើលផ្លូវ និងកំពិតកំភ្លៀងមុខខាងឆ្វេង និងមួយគ្រឿងទៀត រងការខូចខាតបន្តិចបន្តួច ក៏បានបើកទៅបាត់ ។
តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តដឹកទឹកកក ធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបុករះ ជាបន្តបន្ទាប់តែម្តង ។ តាមអ្នកបើកបររថយន្តបង្ក បានឱ្យដឹងថា មូលហេតុដែលបុករះបែបនេះ ដោយសារតែ រថយន្តជាន់ហ្វ្រាំងមិនស៊ី ។ បន្ទាប់ពីគ្រោះថ្នាក់ម្ចាស់រថយន្តក៏បានចេញមុខ សម្របសម្រួលដោះស្រាយជួយជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ដោយ ៖
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ