Fri. Apr 18th, 2025

ភ្នំពេញ៖ រថយន្ត តូយ៉ូតា​ ព្រូស មួយគ្រឿង សង្ស័យម្ចាស់ស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌា ដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីច្រើនត្រឡប់ របួសធ្ងន់ស្រាល៤នាក់ នៅតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពព័ត៍មាន បានឲ្យដឹងថា រថយន្តបង្ក ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ម្ចាស់ទើបទិញបាន៣ថ្ងៃ ក៏លក់ដូរបន្ត ហើយម្ចាស់ថ្មី យកមកជិះក៏ជួបគ្រោះថ្នាក់តែម្តង។

ប្រភពបានឲ្យដឹងទៀតថា មុនកើតហេតុ ម្ចាស់ថ្មី ទំនេរពីការងារ ឆ្លៀតឱកាសឈប់សម្រាក ដើរផឹកស៊ី ដោយយកកូនប្រុសតូចម្នាក់ទៅជាមួយ លុះវិលត្រឡប់មកពីកន្លែងផឹកវិញ បើករថយន្តតាមផ្លូវបេតុងខាងលើ ពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1T-1860 បើកច្រាស់ទិស ជិះគ្នា៤នាក់ ជាលក្ខណះគ្រួសារ ប្តីប្រពន្ធ កូន និងម្តាយ បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ជាច្រើនត្រឡប់ រងរបួសធ្ងន់២នាក់ ប្តីរងរបួសធ្ងន់បាក់ជើងឆ្វេង ប្រពន្ធកូនរងរបួសស្រាល ម្តាយរងរបួសបាក់ដៃឆ្វេង ចំណែករថយន្តខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តគ្លីនិកដឹកយកទៅសង្គ្រោះ ចំណែករថយន្តបង្ក អ្នកបើកបរ និងម៉ូតូកង់បីដែលខ្ទេចស្ទើរទាំងស្រុង ត្រូវបាននគរបាលនាំបញ្ជូនយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

You may have missed