Sat. Apr 19th, 2025

 

 

កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករ៉ឺម៉កម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ជាង១០នាក់ ដេករដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមណ្ឌសុខភាពស្រុកឧដុង្គ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៧ ទៅលេខ១១៨ ស្ថិតនៅភូមិគោ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានអោយដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក ម៉ូតូរ៉ឺម៉ក បើកបញ្ច្រាសទិសគ្នា បណ្តាលអោយមានមនុស្សរបួស ចំនួន១៣នាក់។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេ តុមានរថយន្ត១គ្រឿ ងម៉ាកតូយ៉ូតា ប្រ៊ូស ពណ៌ស ស៊េរីឆ្នាំ ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AX-3039 បើកបរដោយឈ្មោះ លន់ វ៉ាន់ថា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ក្នុងល្បឿនលឿន លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានបានបុករ៉ឺម៉កម៉ូតូ១គ្រឿង ដែលកំពុងបើកបរមកពីទិសខាងលិចទៅទិសខាងកើត គ្មានពាក់ស្លាក់លេខនោះទេ បើកបរដោយឈ្មោះសែម សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលអោយ រងរបួសចំនួន១២នាក់ របួសធ្ងន់ចំនួន៣នាក់ផងដែរ។

ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកថ្ពង់ បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ចំណែកក្រុមជនរងគ្រោះទាំង១២នាក់ បានដឹកបញ្ជូនតាមរថយន្តសង្គ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យឧដុង្គ។ ដោយឡែកវត្ថុតាង បានយកមករក្សាទុក ដើម្បីចាត់ការតាមនិតិវិធី៕

You may have missed