
បុរសម្នាក់ បើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿង ហើយបើករត់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះសុធារស ខាងមុខនិងផ្សារទំនើបអ៊ីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3339 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើង ទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានព្យាយាមវ៉ាជែងខាងស្តាំរថយន្តមួយ គ្រឿងទៀតជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0936 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើម បណ្តាលឲ្យរថយន្តខ្ទាតទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋ។
រថយន្តបង្ក បានបន្ថែមល្បឿនបើករត់បានជ្រុលទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-7796 ដែលបើកបរដោយបុរសម្នាក់ កំពុងឈប់ចតរង់ចាំភ្ញៀវ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ រយះចិញ្ចើម ក្រោយកើតហេតុអ្នកបើក រថយន្តបង្ក ត្រូវប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យសមត្ថកិច្ចមូលដ្ឋាន ។
សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ និងបានរាយការណ៍ ជូនជំនាញចរាចរ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នា ៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច