
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៥ករណី ឃាត់ខ្លួន១២នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៦នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួនសរុប៨,៤៨២ករណី ដោយឃាត់មនុស្សចំនួន១៧,៧៧៦ (ស្រី ១,១៦៨នាក់) (ជនបរទេស៣៨១នាក់ ស្រី៦៣នាក់ មាន១២សញ្ជាតិ)៕
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់