មេគយច្រកទំនប់រលក លោក ណុប សំអាន ប្រព្រឹត្តអំពើពុករលួយដោយសេរី
ក្រុមឈ្មួញនិងក្រុមអាជីវករមួយចំនួនដែលនាំចូលទំនិញតាមច្រកទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកកំពង់ផែទំនប់រលក គាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា សព្វថ្ងៃមុខរបររបស់ពួកគាត់នៅសល់ផលចំណេញតិចតួចបំផុត ព្រោះលោក ណុប សំអាន និងបក្ខពួកបង្កើនសកម្មភាពពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ទន្ទឹមនឹងនេះប្រភពដែលស្និទ្ធនឹងលោក ណុប សំអាន បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ណុប សំអាន មេគយច្រកទំនប់រលក ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បង្កើនសកម្មភាពនៃការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបលោក ណុប សំអាន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ព្រោះមន្ត្រីគយធំៗក្នុងខេត្តព្រះសីហនុ ជាអ្នកសម្របសម្រួលឲ្យលោក ណុប សំអាន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ណុប សំអាន ហ៊ានប្រើអំណាចគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនាំចូលទំនិញតាមច្រកទំនប់រលក កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ណុប សំអាន បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់ត្រូវបានលោក ណុប សំអាន ឃុបឃិតឲ្យនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក ទាំងថ្ងៃទាំងយប់ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូនតែម្ដង។ ទន្ទឹមនឹងនេះលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើជាបង្អែកដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម រួចគាបសង្កត់ទៅលើក្រុមឈ្មួញកាន់តែខ្លាំង។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់រឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ជាបន្ទាន់ព្រោះអំពើពុករលួយរបស់លោក ណុប សំអាន កំពុងធ្វើឲ្យប៉ះពាល់វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយផងដែរ។
គួររំលឹកដែរថា មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ណុប សំអាន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ដើម្បីឲ្យថា្នក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងលោក គុណ ញឹម ដែលជាមេគយធំ នាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយទុកឲ្យលោក ណុប សំអាន មេគយច្រកទំនប់រលកនិងបក្ខពួកបង្កើនសកម្មភាពពុករលួយយ៉ាងកំរោល។ សូម្បីតែលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ។មានត
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប