
កម្លាំងអាវុធហត្ថខេត្តក្រចេះចាប់បង្ក្រាបទូកព្យាងឈើមួយគ្រឿង។
ក្រចេះ /ក្រោយពីទទួលបានបទបញ្ជាររបស់ឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងសើុបអង្កេតនៅតាមដងទន្លេមេគង្គក៍បានប្រទះឃើញទូកឈើព្យាងមួយគ្រឿងបានបណ្តែតខ្លួនពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបបានភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពេលពួកគេក៍គេចខ្លួនបាត់។
បើយោងតាមការបញ្ចាក់ពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន យើងអោយដឹងថា ឈើមានចំនួនមួយទូកព្យហើយចំនួនមិនទាន់បានវាស់វែងពិតប្រាកដនោះទេដោយកម្លាំងរបស់លោកក្រោយពេលបង្ក្រាបក៍បានប្រគល់ទៅអោយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែងនិងចាត់ការទៅតាមនិតិវិធីនៃច្បាប់ ហើយឈ្មួញឈើឈ្មោះអ្វីនោះក៍កម្លាំងលោកមិនទាន់បានដឹងនោះដែរព្រោះពួកគេបានរត់គេចខ្លួនបាត់។
ទូកព្យាងឈើមួយគ្រឿងនេះបង្ក្រាបបាននៅចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរីុ ខេត្តក្រចេះ វេលាម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី១៤,វិច្ឆិការ,២០១៩ ក្រោយពីការបង្ក្រាបបានមហាជនទូរទៅក៍បានត្រេកអរយ៉ាងខ្លាំងចំពោះចំណាត់ការដ៍ក្តៅគគុករបស់កងកម្លាំអាវុធហត្ថខេត្តក្រចេះដែលលោកតែងតែបង្ក្រាបនិងទប់ស្កាត់បានទាន់ពេលវេលាជារៀងរហូត។
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់